កម្ពុជា-ចិនជម្រុញលើកកម្ពស់ការ​វិនិយោគ កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

2021/12/17 05:32:34 pm        469

ភ្នំពេញ៖ ប្រទេសកម្ពុជានិងប្រទេសចិន សម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ជម្រុញរួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី, ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងវិស័យផ្សេងៗ ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម រឺន ហុងពីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សុខ សុភ័ក្ត្រ ​រដ្ឋលេខាធិការក្រស្នងពាណិជ្ជកម្មកម្ពុជា ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បាន​ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ​ដើម្បីបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិ ការវិនិយោគ និងសេដ្ឋកិច្ចសំដៅជម្រុញប្រតិបត្តិការឲ្យកាន់តែទូលាយ ​និងងាយស្រួល ដើម្បីលើក​កម្ពស់​ដល់ធុរកិច្ច និងវិនិយោគិន ក្នុងការវិនិយោគ ​និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម សុខ ចិន្តាសោភា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ​អនុស្សារណៈយោគយល់នេះ​ និងសម្តែង​នូវសុទិដ្ឋិនិយម ​យ៉ាងមុតមាំថា ​នឹងជំរុញរំហូរវិនិយោគ និង​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ​ស្របតាមស្មារតីនៃជំនួបកំពូល រវាង ប្រមុខរដ្ឋាភិបាល​តាមប្រព័ន្ធវីដេអូ​កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បញ្ជាក់​អំពីការប្រកាសឱ្យប្រើច្បាប់ថ្មី ស្តីពីវិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២១ កន្លងទៅ ស្របពេលដែល កម្ពុជាកំពុងស្ថិត​ក្នុង​ដំណើរ​ការបើកសកម្មភាពធុរកិច្ច និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​នៃ​ជំងឺកូវី៧-១៩ ដែលឆ្លុះបញ្ចាំង តាមរយៈសមិទ្ធផលនៃអត្រាចាក់វ៉ាក់សាំងខ្ពស់ជូនប្រជាជន និង​ជំនឿទុកចិត្តពីវិនិយោគិន ​និងភ្ញៀវទេសចរស្ថិតក្នុងដំណាក់ ​កាលនៃជំងឺរាតត្បាតនេះ។

ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តម បានលើកឡើង ចំពោះសមិទ្ធផលជាទីមោទនៈ នៃ​កិច្ច​សហប្រតិបត្តិការវិនិយោគរវាងប្រទេស ទាំងពីរ តាមរយៈទំហំទុនវិនិយោគ​ដ៏ច្រើនរបស់​វិនិយោគិន​ចិន​នៅកម្ពុជា ដែលធ្វើឱ្យការវិនិយោគចិនឈរនៅចំណាត់ថ្នាក់ទី១ និងបានជួយជំរុញ និងពនឿន​សមត្ថភាព​កម្ពុជា ក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវី ៥-១៩ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am