បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងដេញដោលគ្នា អំពីបញ្ហាផ្សេងៗ ក្នុងសុន្ទរកថាតាមទូរទស្សន៍

2025/05/28 11:41:36 pm        46

លោក Lee Jae-myung បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ (DP) ដែលជាក្រុមសេរីនិយម បានសន្យាថា នឹងចាប់ផ្តើមកិច្ចពិភាក្សា និងដាក់ចេញនូវផែនទីកិច្ចសហប្រតិបត្តិការ រវាងកូរ៉េទាំង២ ហើយនិងប្រឹងប្រែងសម្រេចឲ្យបាននូវសន្តិភាព នៅឧបទ្វីបកូរ៉េ ដោយលោកបានបញ្ជាក់ជាថ្មីនូវការប៉ុនប៉ងរបស់លោក ក្នុងការបន្ថយភាពតានតឹងនៅតាមព្រំដែន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។

អំឡុងការជជែកដេញដោលតាមទូរទស្សន៍នៃបេក្ខជន ៤រូប ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) លោក Lee បានលើកឡើងថា សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហា «សំខាន់ណាស់» ដោយបន្ថែមថា កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិភាព គឺមានភាពចាំបាច់ នៅឧបទ្វីបកូរ៉េ ដោយផ្អែកលើមូលដ្ឋាននៃការពង្រឹងកម្លាំងយោធា ក៏ដូចជាសម្ព័ន្ធភាព រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។

ជាមួយគ្នានេះ លោក Lee ក៏បានបន្ទោសការមានជំហររឹងត្អឹងរបស់រដ្ឋបាលលោក Yoon Suk Yeol អតីតមេដឹកនាំអភិរក្ស ចំពោះកូរ៉េខាងជើង ដែលនាំឲ្យភាពតានតឹងកើនឡើងនៅតាមព្រំដែន រវាងប្រទេសកូរ៉េទាំង២ ដោយលើកឡើងថា រដ្ឋបាលលោក Yoon បរាជ័យក្នុងការចាត់វិធានការ ដើម្បីបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយខិត្តប័ណ្ណកូរ៉េខាងត្បូង ប្រឆាំងកូរ៉េខាងជើង។ លោក Lee បានបន្ថែមថា លោកនឹង «ដោះស្រាយ (ភាពតានតឹងព្រំដែន) ម្តងមួយៗ»។

ទន្ទឹមនឹងនេះដែរ គូប្រជែងខាងក្រុមអភិរក្សនិយមរបស់លោក Lee ដែលជាបេក្ខជននៃគណបក្សអំណាចប្រជាជន (PPP) លោក Kim Moon-soo បាននិយាយថា លោកនឹងធ្វើការ ដើម្បីពង្រឹងដល់ការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ផ្អែកលើមូលដ្ឋាននៃសម្ព័ន្ធភាពទីក្រុងសេអ៊ូល-វ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងការញុះញង់របស់កូរ៉េខាងជើង។ លោក Kim បានសង្កត់ធ្ងន់ថា៖ «យើងនឹងបង្កើតប្រទេសកូរ៉េខាងត្បូងមួយ ដែលនឹងមិនត្រូវបានធ្វើឲ្យរង្គោះរង្គើដោយការគំរាមកំហែងណាមួយ ដោយការសម្រេចបាននូវតុល្យភាពអំណាច»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm