ពលរដ្ឋគ្រោងដើរកម្សាន្តថ្ងៃឆ្លងឆ្នាំ ខណៈបន្ទប់សណ្ឋាគារផ្ទះសំណាក់ត្រូវបានកក់ស្ទើរពេញ

2021/12/18 12:47:43 am        434

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៧ខែធ្នូនេះថា ភ្ញៀវទេសចរក្នុងស្រុក នឹងចេញដើរកម្សាន្តកាន់តែកើនឡើងថែមទៀត នៅក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០២១ឈានចូលឆ្នាំ២០២២ ហើយបន្ទប់ស្នាក់នៅជាច្រើននៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់នានា ត្រូវបានគេកក់ទុកច្រើនជាពិសេសគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVថា នៅ​ក្នុងអំឡុងខែធ្នូ ដែលជាខែចុងក្រោយនៃឆ្នាំ២០២១នេះ ការចេញដើរកម្សាន្តនៅក្នុងឱកាសថ្ងៃ​ឈប់​សម្រាក​ចុងសប្តាហ៍ គឺមានកំណើនឡើងជាលំដាប់ ​ជាពិសេសគោលដៅសំខាន់តាមតំបន់ឆ្នេរ តំបន់ភូមិភាគពាយ័ព្យ ឥសាន្ត ខេត្តសៀមរាប និងខេត្តមណ្ឌលគិរីជាដើមនោះ។

ជាមួយគ្នានេះ ការកក់បន្ទប់ស្នាក់ដើម្បីដើរកម្សាន្តនៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ បើគិតជារួមនៅទូទាំង​ប្រទេស​គឺចាប់ផ្តើមមានភ្ញៀវទៅកក់ខ្លះៗ ដើម្បីស្នាក់នៅដើរកម្សាន្ត តែមិនទាន់មានច្រើននោះទេ។ទោះយ៉ាងណាក៏ដោយ ​ឯកឧត្តម ក៏បានស្នើរសុំអោយបណ្តាអាជីវកម្មទេសចរណ៍ទាំងអស់ សូម​កុំដំឡើងថ្លៃសេវា ​និងត្រូវចៀសវាងការដំឡើងថ្លៃសេវា លើសពីតំលៃសេវារបស់ខ្លួន​ដែល​បាន​កំណត់​បង្ហាញភ្ញៀវនៅលើ មីនណុយ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងថា ចាប់តាំងពីរាជ​រដ្ឋាភិបាល​ប្រកាសបើកប្រទេសវិញមក មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន​ប្រមាណ​ជាង ៦០០០បន្ទប់ នៅខេត្តព្រះសីហនុ គឺដែលបានបើកដំណើរការវិញ គឺមានបន្ទប់ស្នាក់​ប្រមាណពី ៦០% ទៅ៧០% ត្រូវបានភ្ញៀវកក់ទុក ដោយឡែកសម្រាប់បន្ទប់ស្នាក់នៅនៅតាមកោះនានា ​គឺត្រូវបានភ្ញៀវ​កក់ទុកអស់ហើយ​ ដើម្បីត្រៀមទៅស្នាក់នៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ ហើយគេមិនមានការដំឡើង​ថ្លៃ​សេវា​នោះទេ។

ចំណែកលោកប្រធានមន្ទីរទេសចរណ៍ខេត្តកែបវិញ ថ្លែងថា នៅខេត្តកែប នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំ​ជិត​ឈានចូលមកដល់នេះ មានភ្ញៀវជាច្រើនបានទូរសព្ទមកកក់បន្ទប់ស្នាក់ ហើយ​ក៏​មាន​បណ្តា​ម្ចាស់​អាជីវកម្មសណ្ឋាគារ​ និងផ្ទះសំណាក់មួយចំនួនបានប្រកាស​មិន​ទទួលកក់នោះទេ ប៉ុន្តែទោះ​យ៉ាងណា នៅក្នុងចំណោមបន្ទប់ស្នាក់លំដាប់ផ្កាយ ​និងបន្ទប់​ស្នាក់ធម្មតា ​ប្រមាណជាង ១៣០០០​បន្ទប់ គឺត្រូវបានភ្ញៀវកក់អស់ប្រមាណ៨០% ​ហើយនៅសល់ប្រមាណ ១០ទៅ ២០%ទៀត គឺទុក​ត្រៀម​ជួលថ្ងៃឆ្លងឆ្នាំតែម្តង៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm