យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋាន Sanaa របស់ប្រទេសយេម៉ែន ជាលើកទី២ ក្នុងរយៈពេលមួយខែ ដោយកំណត់គោលដៅលើក្រុមហ៊ួទី។
ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ួទី បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតឡើយ។
ពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការស្លាប់និងការខូចខាត នៅទីក្រុង Sanaa ទេ។

អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋានក្នុងក្រុង Sanaa ជាលើកចុងក្រោយ កាលពីថ្ងៃទី ០៦ ខែឧសភា ដោយបានបំផ្លាញចំណតអាកាសយានដ្ឋាន និងធ្វើឲ្យផ្លូវរត់របស់ខ្លួន ពេញដោយស្នាមប្រេះ។ ជើងហោះហើរមួយចំនួន ទៅកាន់ទីក្រុង Sanaa បានដំណើរការឡើងវិញ នៅថ្ងៃទី ១៧ ខែឧសភា។
