កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី៥ ឆ្នាំ២០២៥

2025/05/28 11:49:23 pm        155

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៥ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៤។

​ជាបឋមឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងថា សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសពិភាក្សានាព្រឹកនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័ត។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាព ដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១. ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, ទី២. កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់/ឆ្នាំ, និងទី៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។

ឯកឧត្តមបណ្ឌិត បានបន្តថា តាមរយៈកិច្ចប្រឹងប្រែងចូលរួមអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា ជាសមាជិក និងអង្គការដៃគូ ដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជា នៅតែបន្តជោគជ័យលំដាប់ជួរមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ថ្មីៗនេះក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាពីថ្ងៃទី១១ដល់១៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការUNAIDS បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្ពុជា ដែលសម្រេចបាន ៩២-១០០-៩៨ លើគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៤ ដែលជាលទ្ធផលខ្ពស់ជាងលទ្ធផលរួមរបស់ពិភពលោក។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ទន្ទឹមនឹងភាពជោគជ័យ ប្រទេសកម្ពុជា យើងនូវមានភាពប្រឈមមួយចំនួនទៀតដែលត្រូវបន្តប្រឹងប្រែងឆ្លើយតបរួមគ្នា ដើម្បីបញ្ចប់អេដស៍ជាការគំរាមដល់សុខភាពសាធារណៈតាមការកំណត់របស់រាជរដ្ឋាភិបាល។ ភាពប្រឈមទាំងនោះរួមមាន៖ ក្រុមយុវវ័យដែលមានអាយុ១៥ទៅ២៤ឆ្នាំ មាននិន្នាការកើនឡើងនៃការឆ្លងថ្មី ដោយសារការយល់ដឹងមានការថយចុះ។ ការប្រើប្រាស់ស្រោមអនាម័យមានការថយចុះ។ ក្រុមប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស(អាយុ១៥-២៤ឆ្នាំ) ជាមុខសញ្ញាងាយរងគ្រោះដោយសារការឆ្លងមេរោគអេដស៍ខ្ពស់ ព្រោះពុំបានទទួលការបញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃមេរោគអេដស៍ និងជាក្រុមភ្លើតភ្លើនសប្បាយក្នុងការរួមភេទដែលពុំមានសុវត្ថិភាព។ ក្រុមនេះជាគោលដៅដែលពិបាកទាក់ទង ដើម្បីផ្ដល់ការអប់រំអំពីវិធីបង្ការការពារ។ កង្វះថវិកាសម្រាប់កម្មវិធីអេដស៍ដែលអនុវត្តដោយអង្គការសង្គមស៊ីវិល បានធ្វើឱ្យសកម្មភាពបង្ការការពារធ្លាក់ចុះជាអតិបរមា មិនបានគ្របដណ្ដប់គោលដៅងាយរងគ្រោះដូចជា៖ ក្រុមយុវវ័យបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុមប្រើប្រាស់និងចាក់គ្រឿងញៀន ឱ្យបាន ទូលំទូលាយ។ ការផ្តល់ឱសថបង្ការមុនការប្រព្រឹត្តប្រឈម ប្រឹព (PrEP) នៅមានកម្រិតមិនទាន់សម្រេចគោលដៅបានកំណត់ និងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ធ្វើបានតែនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយឡែកនៅថ្នាក់ស្រុក និង ឃុំ សង្កាត់ ពុំទាន់ដំណើរការបានទាំងស្រុងនៅឡើយ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm