កំពង់ឆ្នាំង ÷ នៅសាលាខេត្តកំពង់ឆ្នាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំចាត់វិធានការដោយម៉ឹងម៉ាត់ក្នុងការ ការពារ និងទប់ស្កាត់ករណីជនខិលខូចនៅតែបន្តចុះអាស្រ័យផលទន្ទ្រានដីព្រៃលិចទឹកតំបន់ ៣ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ពេជ្រ កែវមុន្នី អភិបាលរងខេត្ដកំពង់ឆ្នាំង ។
ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលខេត្ត លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ ព្រមទាំង អាជ្ញាធរឃុំ សង្កាត់ផងដែរ៕




