រដ្ឋមន្ត្រីការបរទេសអ៊ីតាលីនៅថ្ងៃពុធនេះ បានជំរុញអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើតំបន់ហ្កាហ្សា ខណៈព្រមានថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទឹកដី «មិនមែនជាជម្រើសដែលអាចទទួលយកបានឡើយ»។

លោក Antonion Tajani បានថ្លែងប្រាប់សភា ដោយសំដៅទៅលើការវាយប្រហារថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាសថា៖«ប្រតិកម្មស្របច្បាប់របស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះអំពើភេរវកម្មដ៏គួរឲ្យភ័យខ្លាច និងគ្មានន័យ បានប្រព្រឹត្តិទៅដោយសោកនាដកម្ម និងមិនអាចទទួលយកបាន ដែលយើងស្នើសុំឲ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់»។
លោកបាននិយាយថា៖«ការទម្លាក់គ្រាប់បែកត្រូវតែបញ្ឈប់ ជំនួយមនុស្សធម៌ ត្រូវតែចាប់ផ្តើមឡើងវិញឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែត្រូវបានស្តារឡើងវិញ»។
«ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅតែមាន នៅក្នុងដៃសព្វថ្ងៃ ហើយអ្នកណាដែលមានសិទ្ធិត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»។
លោក Tajani ក៏បានថ្កោលទោសផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) សម្រាប់ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក នៅតំបន់ហ្កាហ្សា និងការជម្លៀសប្រជាជនប៉ាឡេស្ទីនដែលរស់នៅទីនោះ ដោយបង្ខំ។
