លោក Dmitry Polyansky អនុប្រធានតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា វោហាសាស្ត្ររបស់អាល្លឺម៉ង់ គឺច្បាស់ណាស់ថា នឹងធ្វើឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) គិតថា ប្រទេសរុស្ស៊ីដែលជាអ្នករារាំងកិច្ចខិតខំប្រឹងប្រែងសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Zvezdaថា៖«វាពិបាកក្នុងការយល់ពីអ្វីដែលពួកគេកំពុងគាំទ្រឥឡូវនេះ ប្រសិនបើពួកគេមានសមត្ថភាពបែបនេះ ឬរបៀប ដែលវាអាចទៅរួចក្នុងបរិយាកាសបច្ចុប្បន្ន។ ខ្ញុំគិតថា នេះនិយាយអំពីសង្រ្គាមពាក្យសម្តី សង្រ្គាមវោហាសាស្ត្រ ដើម្បីនិយាយទៅកាន់មេដឹកនាំអាមេរិក ឲ្យគិតថា រុស្ស៊ីកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់លោក និងក្រុមរបស់ លោក។ នេះជាអ្វីដែលពួកគេកំពុងព្យាយាមធ្វើ» ដោយបានអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ប្រទេសអាល្លឺម៉ង់ កំពុងសម្លឹងមើលការគាំទ្រការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ នៅអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការលើកឡើងរបស់លោក វាលឿនពេកក្នុងការនិយាយអំពីការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់ឧស្សាហកម្មអ៊ុយក្រែន ជាពិសេស ចំពេលមានភាពតានតឹង នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយកាលពីថ្ងៃទី ២៦ ខែឧសភាថា ទីក្រុងប៊ែរឡាំងកំពុងដកការរឹតបន្តឹងលើអាវុធដែលផ្គត់ផ្គង់ដល់ទីក្រុងគីវ។ លោក Merz បានចង្អុលបង្ហាញថា ចក្រភពអង់គ្លេស និងបារាំង បានធ្វើការសម្រេចចិត្តស្រដៀងគ្នា។ ដោយបានធ្វើអត្ថាធិប្បាយអំពីការសម្រេចចិត្តនេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា វានឹងមិននាំមកនូវសន្តិភាពកាន់តែខិតមកជិតនោះទេ ដោយហៅការសម្រេចចិត្តនេះថា ជាវិធានការដ៏គ្រោះថ្នាក់មួយ។
