ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង៣,៣លានដើមនៅក្នុងឆ្នាំ២០២៥

2025/05/29 01:26:09 am        123

ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២ ៣០០ ដើម រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបណ្តុះកូនត្នោតចំនួន ១២៦ ៨៣០ ដើម និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១២០ ០០០ ដើម។ 

ដោយឡែកឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើ ដែលបានបណ្តុះនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥នេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំជាបណ្តើរៗ។ រហូតមកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើចំនួន ៣១០ ១៧៨ ដើម។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងចែកកូនឈើ ចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម នៅឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។ 

ជាងនេះទៀត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើម ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងបានចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេស បានចំនួន ១,៣លានដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm