អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ បានថ្កោលទោសប្រព័ន្ធផ្តល់ជំនួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមនុស្ស ៤៧នាក់ បានរងរបួស ក្នុងអំឡុងពេលចែកចាយអាហារដ៏វឹកវរ ដែលយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនបានបាញ់ប្រហារទៅលើហ្វូងមនុស្សទេ។
បញ្ហាជំនួយនេះ បានឈានដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពេលមានវិបត្តិភាពស្រេកឃ្លាន គួបផ្សំនឹងការរិះគន់យ៉ាងខ្លាំង ទៅលើមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាក្រុមស្រមោល ដែលបានឆ្លងកាត់ប្រព័ន្ធដែលដឹកនាំដោយអង្គការសហប្រជាជាតិជាយូរយារមកហើយ នៅក្នុងទឹកដីនេះ។
យោងតាមអង្គការសហប្រជាជាតិ មនុស្ស ៤៧នាក់ បានរងរបួសនៅក្នុងគ្រោះមហន្តរាយ ដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារ នៅពេលដែលប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលអស់សង្ឃឹមចំពោះស្បៀងអាហារ បានប្រញាប់ប្រញាល់ចូលទៅក្នុងកន្លែងចែកចាយជំនួយ GHF ខណៈដែលប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន បាននិយាយថាយ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់។
លោក Ajith Sunghay ប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំដែនដីប៉ាឡេ ស្ទីន បាននិយាយថា អ្នករបួសភាគច្រើន គឺដោយសារការបាញ់កាំភ្លើង ហើយផ្អែកលើព័ត៌មានដែលលោក មាន គឺយោធាអ៊ីស្រាអែល ដែលជាអ្នកបាញ់ប្រហារ។