នៅថ្ងៃពុធនេះ មន្ទីរឧតុនិយមជាតិចិន(NMC) បានចេញការព្រមានពីទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេស ដោយពួកគេព្យាករពីព្យុះដ៏ខ្លាំងក្លាបំផុតមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៥នេះ ។
NMC បានព្រមានពីហានិភ័យនៃទឹកជំនន់តាមតំបន់ភ្នំ គ្រោះមហន្តរាយភូមិសាស្រ្ត និងបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង តាមតំបន់ជាច្រើននៅក្នុងខេត្តភាគខាងត្បូង រួមទាំងខេត្ត Jiangxi, Fujian, Guangxi, Guangdong និងខេត្ត Guizhou ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា នៅខេត្ត Jiangxi ការព្យាករបង្ហាញថា ភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើន អាចឡើងដល់កម្ពស់ជាង ១៥០មីលីម៉ែត្រ ខណៈខេត្ត Guangxi ក្រុមអាជ្ញាធរបានទប់ទល់នឹងទឹកជំនន់យ៉ាងគំហុក ។
ក្រុមអាជ្ញាធរផ្លូវរថភ្លើងនិយាយថា នៅទីក្រុងភាគខាងត្បូង Shenzhen រថភ្លើងជាច្រើនខ្សែត្រូវបានផ្អាកប្រតិបត្តិការរហូតដល់ថ្ងៃទី ២៩ ខែឧសភា ដោយសារភ្លៀងធ្លាក់ខ្លាំង ។
សូមបញ្ជាក់ថា ចិនប្រឈមនឹងរលកកម្តៅក្តៅខ្លាំងរយៈពេលយូរជាងមុន និងភ្លៀងធ្លាក់ខ្លាំងញឹកញាប់មិនអាចព្យាករបាន ដែលក្រុមឧតុនិយមនិយាយថា វាបានរួមចំណែកជាមួយបម្រែបម្រួលអាកាសធាតុ ៕