អ៊ីស្រាអែលហៅសេចក្ដីរាយការណ៍ពី NYT ស្តីពីកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ថា ជា «ព័ត៌មានក្លែងក្លាយ»

2025/05/29 01:48:55 am        54


អ៊ីស្រាអែល នៅថ្ងៃពុធ (ទី២៨ ខែឧសភា) នេះ បានច្រានចោលសេចក្ដីរាយការណ៍ក្នុងទំព័រសារព័ត៌មាន New York Times (NYT) ដែលថា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិងកំពុងគំរាមបង្អាក់កិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយវាយប្រហារទីតាំងផលិតនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់។

ជាការឆ្លើយតបនឹងអត្ថបទព័ត៌មាននេះ ការិយាល័យរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដែលប្រាប់យ៉ាងសាមញ្ញថា៖ «ព័ត៌មានក្លែងក្លាយ»។

ដោយដកស្រង់សម្ដីពីក្រុមមន្ត្រីដែលផ្ដល់ព័ត៌មាន អំពីស្ថានភាពនេះ សារព័ត៌មាន NYT បានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែលបារម្ភថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលលោកនឹងអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់បន្តរក្សាទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរ ដែលជាបន្ទាត់ក្រហម សម្រាប់អ៊ីស្រាអែល។

សារព័ត៌មាននេះបានឲ្យដឹងថា អ៊ីស្រាអែលមានក្ដីបារម្ភជាពិសេស អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នណាមួយ ដែលនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់បន្តរក្សាទីតាំងនុយក្លេអ៊ែររបស់ខ្លួនរយៈពេលជាច្រើនខែ ឬសូម្បីតែច្រើនឆ្នាំ ខណៈពេលដែលកិច្ចព្រមព្រៀងចុងក្រោយត្រូវបានសម្រេច។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា មន្ត្រីអាមេរិកបារម្ភថា អ៊ីស្រាអែលអាចសម្រេចវាយប្រហារអ៊ីរ៉ង់ដោយផ្ដល់ការព្រមានតិចតួច ហើយបាននិយាយថា ចារកម្មអាមេរិកបានប៉ាន់ស្មានថា អ៊ីស្រាអែលអាចវាយប្រហារលើអ៊ីរ៉ង់ ក្នុងរយៈពេលត្រឹមតែ ៧ម៉ោងប៉ុណ្ណោះ។ ហើយសេចក្ដីរាយការណ៍បានបន្ថែមថា មន្ត្រីអ៊ីស្រាអែលបានព្រមានសមភាគីអាមេរិករបស់ខ្លួនថា លោក Netanyahu អាចបញ្ជាឲ្យមានការវាយប្រហារលើអ៊ីរ៉ង់ ទោះបីជាកិច្ចព្រមព្រៀងការទូតជោគជ័យត្រូវបានកើតឡើងក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm