ព្យុះភ្លៀង និងខ្យល់ព្យុះ បានវាយប្រហារតំបន់កាស្មៀរ ប្រទេសឥណ្ឌានាថ្ងៃពុធនេះ ដោយបោកបក់រំលើងដើមឈើ ធ្វើឲ្យខូចខាតអគារ និងរថយន្ត ។
នៅទីក្រុង Rambanស្ថិតនៅតាមជើងភ្នំនៃជួរភ្នំហិម៉ាឡៃ រថយន្តជាច្រើនគ្រឿង និងអគារជាច្រើនខ្នងរងការខូចខាត ដោយសារដើមឈើបាក់រលំកិន ។
ខ្យល់បក់ខ្លាំងត្រូវបានគេមើលឃើញវាយប្រហារទីក្រុង Rajouri កាលពីថ្ងៃអង្គារ ពេលដែលរដ្ឋាភិបាលឥណ្ឌានិយាយថា ប្រទេសមួយនេះ ទំនងជាមើលឃើញភ្លៀងធ្លាក់លើសកម្រិតធម្យមសម្រាប់រយៈពេល ២ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ ២០២៥នេះ ។
ប្រព័ន្ធខ្យល់មូសុងរដូវក្តៅឥណ្ឌាដែលតាមធម្មតាធ្វើដំណើរមកដល់តំបន់ជ្រោយភាគខាងត្បូងរដ្ឋ Kerala នៅដើមខែមិថុនា បានវាយប្រហារតំបន់ឆ្នេររដ្ឋ Kerala កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ធ្វើឲ្យប្រពន្ធខ្យល់មួយនេះឆាប់មកដល់លឿនបំផុត ក្នុងរយៈពេល ១៦ឆ្នាំ ៕