អ៊ីតាលីជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុក នៅហ្កាហ្សា និងគោរពច្បាប់មនុស្សធម៌

2025/05/29 02:14:52 am        124


រដ្ឋមន្ត្រីការបរទេសអ៊ីតាលី នៅថ្ងៃពុធ (ទី២៨ ខែឧសភា) នេះ បាននិយាយថា ការបន្តការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានក្លាយទៅជារឿងលែងអាចទទួលយកបានទៀតហើយ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយបានព្រមានប្រឆាំងនឹងការមានវិធានការណាមួយ ដើម្បីបង្ខំប្រជាជនប៉ាឡេស្ទីនឲ្យចេញពីតំបន់នោះ។

រដ្ឋមន្ត្រីការបរទេសលោក Antonio Tajani បាននិយាយប្រាប់ទៅកាន់សភា អំពីស្ថានភាព នៅតំបន់ហ្កាហ្សា ចំពេលមានការរិះគន់ពីលោកខាងលិចលើអ៊ីស្រាអែល ដែលបានលុកលុយដែនដីប៉ាឡេស្ទីន បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាសលើសហគមន៍ នៅភាគខាងត្បូងរបស់ខ្លួន។

លោក Tajani បានប្រាប់សភាថា៖ «ការឆ្លើយតបស្របច្បាប់របស់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះអំពើភេរវកម្មដ៏គួរឲ្យតក់ស្លុត និងគ្មានវិចារណញ្ញាណ កំពុងស្ថិតក្នុងទម្រង់អាក្រក់ទៅៗ និងមិនអាចទទួលយកបានទៀតឡើយ ដែលយើងសូមអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់»។

ប្រទេសអ៊ីតាលី គឺជាអ្នកគាំទ្រដោយបើកចំហ ចំពោះអ៊ីស្រាអែល ប៉ុន្តែចាប់ផ្ដើមមិនសប្បាយចិត្តកាន់តែខ្លាំងឡើងៗ នៅក្នុងជួររដ្ឋាភិបាលចម្រុះនៃក្រុមស្តាំនិយម ជុំវិញយុទ្ធនាការយោធាដែលបន្តមានឥតឈប់ឈរ និងយូរអង្វែង។ ហើយបើតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជារួម ប្រជាជនប៉ាឡេស្ទីនជាង ៥៤.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមទាំងតាមផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែល។

លោក Tajani បានប្រាប់ការជជែកដេញដោលដ៏ក្តៅគគុកនៅសភាជាន់ទាបថា៖ «ការទម្លាក់គ្រាប់បែកត្រូវតែបញ្ចប់ ជំនួយមនុស្សធម៌ត្រូវតែចាប់ផ្តើមឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែស្ដារឡើងវិញ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm