ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

2021/12/18 10:30:24 am        676

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖

- ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានកើតឡើងនាពេលនេះ គឺមិនមែនជាការយល់សុបិននោះទេ ពោលគឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជន និងរដ្ឋាភិបាលចិន។

- សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិនក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុតបើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួយរបស់មិត្តចិន មិនគ្រាន់តែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ វាក៏ជាផ្នែកមួយដ៏ធំ ដើម្បីពង្រឹងឯករាជ្យភាពកម្ពុជា ហើយសម្តេចក៏សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនមែនជាប្រធានបទ ដែលត្រូវវែកញែកនូវរឿងដ៏ហួសហេតុនោះទេ។

- សម្តេចតេជោប្រកាសថា តំបន់កសាងពហុកីឡដ្ឋានមរតកតេជោ មិនត្រឹមតែជាកន្លែងនៃពិភពកីឡាប៉ុណ្ណោះទេ តែនៅមិនឆ្ងាយពីកន្លែងនេះគឺជាវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដែលជាភស្តុតាង នៃសុខសន្តិភាពនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនិមន្ត និង យាងព្រះសង្ឃចំនួន ៦៨ អង្គ គឺតំណាងឱ្យខួបលើកទី ៦៨ ឆ្នាំ ដែលចេញពីអាណានិគមបារាំង និង រំលឹកដល់ព្រះបរមរតកោដ្ឋ។

- សម្តេចតេជោ ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា ក្នុងនោះមានសមិទ្ធផលមហាសាលដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ ហើយមិត្តចិនក៏បានផ្តល់សេរីភាពការជ្រើសរើសគំរូប្លង់ដល់កម្ពុជាផងដែរ ដែលជាការឲ្យតម្លៃគ្នា និងជាភាពជាដៃគូនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

- សម្តេចតេជោបានថ្លែងថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ «គឺមានរូបរាងជាសំពៅ» ដោយបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងចិន តាំងពីដើមមកដែលបានធ្វើដំណើរតាមសំពៅ និងការភ្ជាប់ទំនាក់ទំនងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងផ្លូវសូត្រសតវត្សទី២១។

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការចាក់វ៉ាក់សាំងនូវដូសទី៣ ជូនដល់មនុស្សចាស់ និងកុមារ ខណៈបុគ្គលម្នាក់ៗបន្តរួមគ្នាទប់ស្កាត់ និងការពារដោយខ្លួនបន្ថែមទៀត ដោយមិនអាចឲ្យប្រទេសវិលត្រឡប់ទៅក្រោយវិញ នៃការបិទខ្ទប់ ដោយសារបញ្ហាកូវីដ១៩នោះទេ បើទោះបីជាបញ្ហាមេរោគកូវីដ១៩នេះ នៅតែបន្តវត្តមានដដែលនោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវសូមកុំមានស្លន់ស្លោររឿងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារវានៅឡើយ តែក៏សូមកុំមានការប្រហែសភ្លេចខ្លួនផងដែរ។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាមកមើលការបាញ់កាំជ្រួច និងភ្លើងលម្អ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ នៅរាត្រីនេះ តែត្រូវរក្សាគម្លាត និងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី "អូមីក្រុង"។

 

**ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០១នាទី 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm