ឥដ្ឋធ្វើទាំងស្រុងពីកម្ទេចថ្មកែច្នៃឡើងវិញ អាចជួយដោះស្រាយបញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមបរិស្ថានធំបំផុតក្នុងវិស័យឧស្សាហកម្មសំណង់ ។
មិនដូចគ្នានដឹងឥដ្ឋផលិតពីដីឥដ្ឋទេ ឥដ្ឋ K-BRIQ ផលិតឡើងដោយក្រុមហ៊ុន Kenoteq នៅទីក្រុង Edinburgh ស្កុតលែន ធ្វើឲ្យមានការបំភាយឧស្ម័នកាបូនតិចជាងរហូតដល់ចំនួន ៩៥ភាគរយ ។
លោកវេជ្ជបណ្ឌិត Sam Chapman ដែលជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Kenoteq និយាយថា បច្ចុប្បន្នឧស្សាហកម្មសំណង់ គឺជាអ្នកបង្កផលប៉ះពាល់ធំបំផុតលើការបំភាយឧស្ម័នកាបូននៅទូទាំងសកលលោក ប៉ុន្តែឥដ្ឋ K-BRIQ ពិតជាអាចកាត់បន្ថយការបំភាយកាបូនពាក់ព័ន្ធនឹងគម្រោងថ្មីក្នុងវិស័យឧស្សាហកម្មសំណង់បាន ។
ចំណែកឯអ្នកស្រី Lucy Black គឺជាប្រធានផ្នែកអភិវឌ្ឍធុរកិច្ចនៅក្រុមហ៊ុន Kenoteq និយាយថា សម្ភារៈអគារជីកចេញពីធនធានមានដែនកំណត់របស់ផែនដីពួកយើង ។ វាស្មើនឹងមានកាបូនខ្ពស់ ប៉ុន្តែតាមរយៈការប្រើប្រាស់សម្ភារកែច្នៃឡើងវិញនិងកាបូនកម្រិតទាបខ្លាំង ដំណើរការផលិតថាមពលទាប ដែលមិនពាក់នឹងការដុត ពួកយើងទទួលបានផលិតដ៏អស្ចារ្យមួយដូចគ្នានឹងឥដ្ឋធម្មតាដែរ ។
តាមស្តង់ដា បន្ទប់ដេក ២ក្នុងផ្ទះនៅអង់គ្លេស ត្រូវការឥដ្ឋចំនួន ១២.០០០ដុំ ពេលប្តូរមកប្រើឥដ្ឋ K-BRIQs នឹងកាត់បន្ថយការបំភាយកាបូនពី ៥,៤៦តោន មកនៅត្រឹម ០,២តោនវិញនៃឧស្ម័យកាបូនឌីអុកស៊ីត ៕