រុស្ស៊ី ស្នើកាលបរិច្ឆេទសម្រាប់ការចរចាជុំបន្ទាប់ជាមួយអ៊ុយក្រែន

2025/05/29 03:17:16 pm        227

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានស្នើឱ្យមានការចរចាជុំបន្ទាប់ជាមួយអ៊ុយក្រែននៅថ្ងៃចន្ទ ទី ២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល។ ទីក្រុង កៀវ (Kiev) ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីការផ្តល់ជូននេះ។  

តំណាងភាគីទាំងពីរបានជួបប្រជុំគ្នាក្នុងទីក្រុងដូចគ្នានេះ កាលពីថ្ងៃទី១៦ ខែឧសភា ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Lavrov បាននិយាយថា ចាប់តាំងពីពេលនោះមក គណៈប្រតិភូរុស្ស៊ីបានរៀបចំអនុស្សរណៈមួយដែលបញ្ជាក់ពីលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការសម្រេចបានដំណោះស្រាយយូរអង្វែងចំពោះជម្លោះនេះ។

រដ្ឋមន្ត្រីរុស្ស៊ីរូបនេះ បានរៀបរាប់ថា គណៈប្រតិភូរបស់លោកដឹកនាំដោយ អ្នកចរចាជាន់ខ្ពស់របស់រុស្ស៊ី លោក Vladimir Medinsky បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញអនុស្សរណៈនេះដល់គណៈប្រតិភូអ៊ុយក្រែន និងផ្តល់ការបំភ្លឺចាំបាច់ក្នុងអំឡុងពេលជុំទីពីរនៃការចរចាដោយផ្ទាល់ឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ុល ថ្ងៃចន្ទ ទី២ ខែមិថុនាខាងមុខនេះ។

លោក Lavrov បានសម្តែងក្តីសង្ឃឹមថា អស់អ្នកទាំងនោះ ដែលចាប់អារម្មណ៍ដោយស្មោះចំពោះជោគជ័យនៃដំណើរការសន្តិភាព ហើយមិនមែននិយាយត្រឹមតែបបូរមាត់ចំពោះរឿងនេះ នឹងគាំទ្រដល់ការចរចារដោយផ្ទាល់ជាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី។

រដ្ឋមន្ត្រីការបរទេសខាងលើនេះបានថ្លែងអំណរគុណចំពោះទួរគី សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត ដែលបានជួយសម្រួលដល់កិច្ចសន្ទនារវាងទីក្រុងមូស្គូ និងក្រុងកៀវ។ លោកបានបន្ថែមថា ជាលទ្ធផលនៃកិច្ចពិភាក្សាកាលពីដើមខែនេះ ភាគីទាំងពីរបានដោះដូរអ្នកទោសដ៏ច្រើនបំផុតរហូតមកដល់បច្ចុប្បន្ន ដោយប្រទេសរុស្ស៊ី និងអ៊ុយក្រែនម្នាក់ៗបានដោះលែងកងទ័ពចំនួន១.០០០នាក់ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm