នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបជាមួយ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asia Infrastructure Investment Bank-AIIB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
(AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី និងជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិធំទីពីររបស់ពិភពលោក។ មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន បច្ចុប្បន្នធនាគារមានសមាជិកជាង១១០នៅជុំវិញពិភពលោក ដូចជានៅអាស៊ី, នៅអឺរ៉ុប, នៅអាហ្វ្រិក, អូសេអានី, អាមេរិកខាងត្បូង និង អាមេរិកខាងជើង ។




