នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនខេត្តត្បូងឃ្មុំ សរុបចំនួន៤៥០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។
ពិធីសំណេះសំណាលនេះ មានគោលបំណងដើម្បីពន្យល់ពីគោលបំណងធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបញ្ជូលនិវត្តជនទាំងអស់ក្នុងការគ្រប់គ្រងសមាគមអតីតយុទ្ធជនកម្ពុជា។




