ក្រុមហាម៉ាស ប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រេសិតអាមេរិកលើក្របខ័ណ្ឌទូទៅសម្រាប់បទឈប់បាញ់តែរង់ចាំការឆ្លើយតបចុងក្រោយ

2025/05/29 06:09:49 pm        78

ក្រុមហាម៉ាសនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយបេសកជនពិសេសអាមេរិកលោក Steve Witkoff លើ "ក្របខ័ណ្ឌទូទៅ" សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយឥឡូវនេះកំពុងរង់ចាំការឆ្លើយតបចុងក្រោយ។ 

ក្រុមហាម៉ាស និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្របខ័ណ្ឌដែលខ្លួនបានអនុម័តនឹងធានាបាននូវ "បទឈប់បាញ់ជាអចិន្ត្រៃយ៍" ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា លំហូរនៃជំនួយមនុស្សធម៌ និងគណៈកម្មាធិការអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យដែលសន្មត់ថាគ្រប់គ្រងលើដែនដីនេះ ជំនួសឱ្យក្រុមហាម៉ាស នៅពេលកិច្ចព្រមព្រៀងត្រូវបានប្រកាស។

កិច្ចព្រមព្រៀងនេះនឹងមើលឃើញមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ចំនួន ១០នាក់ រួមជាមួយនឹងសាកសពចំណាប់ខ្មាំងត្រូវបានសម្លាប់ជាច្រើននាក់ ដែលមិនបានបញ្ជាក់ ជាថ្នូរនឹងចំនួនអ្នកទោសប៉ាឡេស្ទីនដែលបានព្រមព្រៀងគ្នា ត្រូវបានធានាដោយក្រុមអ្នកសម្របសម្រួល។

បច្ចុប្បន្នមានចំណាប់ខ្មាំងចំនួន ៥៨ នាក់នៅក្នុងតំបន់ហ្កាហ្សា។  

ស្របពេលការប្រកាសនេះ ត្រូវបានក្រុមហាម៉ាស ចាត់ទុកជារបកគំហើញមួយ វានៅតែបង្ហាញថា បញ្ហាមួយចំនួនត្រូវមានការចរចា ដូចជាចំនួនអ្នកទោសប៉ាឡេស្ទីនដែលត្រូវដោះលែងជាដើម។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាលោកនឹងយល់ព្រមបទឈប់បាញ់បណ្ដោះអាសន្នណាមួយ ។លោកបានទទូចថាលោកនឹងបន្តប្រយុទ្ធក្នុងដែនដីហ្កាហ្សាបន្ទាប់ពីមានបទឈប់បាញ់បណ្ដោះអាសន្ន លុះត្រាកម្ចាត់ឬសគល់ក្រុមហាម៉ាសអស់ រំដោះចំណាប់ខ្មាំងទាំងអស់ ហើយផែនការលោក Trump សម្រាប់ការផ្លាស់ប្ដូរលំនៅឋានពលរដ្ឋហ្កាហ្សា ត្រូវបានអនុវត្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm