ការទាមទារសម្រាប់សន្តិភាពរបស់លោក Putin រួមមានការបញ្ចប់ការពង្រីកកម្លាំងរបស់អង្គការណាតូ

2025/05/29 06:20:01 pm        162

យោងតាមប្រភពបីរបស់រុស្ស៊ីដែលបានដឹងអំពីការចរចាឲ្យដឹងថា លក្ខខណ្ឌរបស់ប្រធានាធិបតី Vladimir Putin សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន រួមមានការទាមទារដែលមេដឹកនាំលោកខាងលិច សន្យាជាលាយលក្ខណ៍អក្សរបញ្ឈប់ការពង្រីកខ្លួនរបស់សម្ព័ន្ធយោធា NATO ឆ្ពោះទៅភាគខាងកើត និងដកទណ្ឌកម្មមួយចំនួនលើប្រទេសរុស្ស៊ី ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយម្តងហើយម្តងទៀតថាលោកចង់បញ្ចប់ជម្លោះអឺរ៉ុបដ៏សាហាវបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ហើយបានបង្ហាញពីការខកចិត្តកាន់តែខ្លាំងលើលោក Putin ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយព្រមានកាលពីថ្ងៃអង្គារថាមេដឹកនាំរុស្ស៊ីកំពុង លេងជាមួយភ្លើង ដោយការបដិសេធមិនចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយក្រុង Kyiv ខណៈកងកម្លាំងរបស់រុស្ស៊ី ដណ្ដើមបានទឹកដីបន្ថែមទៀតនៅសមរភូមិ។

បន្ទាប់ពីបាននិយាយជាមួយលោក Trump អស់រយៈពេលជាងពីរម៉ោងកាលពីសប្តាហ៍មុន លោក Putin បាននិយាយថាលោកបានយល់ព្រមធ្វើការជាមួយអ៊ុយក្រែនលើអនុស្សរណៈដែលនឹងត្រួសត្រាយផ្លូវទៅកាន់កិច្ចព្រមព្រៀងសន្តិភាព រួមទាំងពេលវេលានៃបទឈប់បាញ់។ រុស្ស៊ីនិយាយថាបច្ចុប្បន្នខ្លួនកំពុងធ្វើសេចក្តីព្រាងកំណែនៃអនុស្សរណៈ ហើយមិនអាចប៉ាន់ស្មានថានឹងត្រូវចំណាយពេលប៉ុន្មានឡើយ។

ទីក្រុង Kyiv និងរដ្ឋាភិបាលអឺរ៉ុប បានចោទប្រកាន់ទីក្រុងមូស្គូពីបទធ្វើឲ្យបទឈប់បាញ់ជាប់គាំង ខណៈកងទ័ពរបស់ខ្លួនរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន។ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយថា លោក Putin បានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ។ប្រភពរុស្ស៊ីទាំងបីបាននិយាយថា លោក Putin ចង់បានការសន្យា ជាលាយលក្ខណ៍អក្សរ ដោយមហាអំណាចលោកខាងលិចធំៗ មិនឱ្យពង្រីកសម្ព័ន្ធភាពណាតូដឹកនាំដោយសហរដ្ឋអាមេរិកទៅភាគខាងកើត ច្រានចោលសមាជិកភាពជាផ្លូវការចំពោះអ៊ុយក្រែន ហ្ស៊កហ្ស៊ី និងម៉ុលដូវ៉ា និងអតីតសាធារណរដ្ឋសូវៀតផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm