តុលាការពាណិជ្ជកម្មអាមេរិក រារាំងការដំឡើងពន្ធ «ថ្ងៃរំដោះ» របស់ លោក Trump

2025/05/29 06:29:44 pm        80

តុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានរារាំងការដំឡើងពន្ធ «ថ្ងៃរំដោះ» របស់លោកប្រធានាធិបតី Donald Trump មិនឱ្យចូលជាធរមាន ដោយចេញសេចក្តីសម្រេចថា លោកប្រធានាធិបតី បានប្រព្រឹត្តហួសពីអំណាចរបស់លោក ដោយការដាក់ពន្ធលើការនាំចូលពីប្រទេសដែលលក់ទៅឱ្យសហរដ្ឋអាមេរិកច្រើនជាងពួកគេទិញ។

ការដំឡើងពន្ធឈប់ហើយចាប់ផ្តើមរបស់លោក Trump ដែលលោកបាននិយាយថា មានបំណងស្តារសមត្ថភាពផលិតកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុអាមេរិករង្គោះរង្គើ។

សេចក្តីសម្រេចកាលពីថ្ងៃពុធ អាចត្រូវបានប្តឹងឧទ្ធរណ៍ទៅតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់តុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងចុងក្រោយនៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក។

តុលាការក៏បានរារាំងការកំណត់ពន្ធដាច់ដោយឡែក ដែលរដ្ឋបាល លោកTrump បានដាក់ទៅលើប្រទេសចិន ម៉ិកស៊ិក និងប្រទេសកាណាដា ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានវិញ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាលនេះនិយាយថាជាលំហូរដែលមិនអាចទទួលយកបាននៃគ្រឿងញៀន និងជនអន្តោប្រវេសន៍ខុសច្បាប់ ចូលទៅក្នុងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យរងសេតវិមាន លោក Kush Desai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «វាពុំមែនសម្រាប់ចៅក្រមដែលមិនជាប់ឆ្នោតដើម្បីសម្រេចពីរបៀបដោះស្រាយឲ្យបានសមស្របនូវភាពអាសន្នជាតិនោះទេ»។ លោកបាននិយាយបន្ថែមថា ប្រធានាធិបតី លោក Trump បានសន្យាថានឹងដាក់អាមេរិកជាអាទិភាព(America First) ហើយរដ្ឋបាលនេះ បានប្តេជ្ញាប្រើប្រាស់គ្រប់កម្រិតនៃអំណាចប្រតិបត្តិដើម្បីដោះស្រាយវិបត្តិ និងស្ដារឡើងវិញនូវភាពដ៏អស្ចារ្យរបស់អាមេរិក។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm