តម្លៃភាគហ៊ុន និងប្រាក់ដុល្លារ ហក់ឡើង ខណៈតុលាការផ្ដល់ឧបសគ្គដល់ពន្ធរបស់លោក Trump

2025/05/29 07:49:58 pm        79

ភាគហ៊ុនអាស៊ី និងតម្លៃហ៊ុនរបស់ផ្សារហ៊ុន Wall Street បានហក់ឡើង អំឡុងការជួញដូរ នៅតំបន់អាស៊ី នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) នេះ បន្ទាប់ពីតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរារាំងវិធានការដំឡើងពន្ធ «ថ្ងៃរំដោះ» របស់លោកប្រធានាធិបតី Donald Trump មិនឲ្យចូលជាធរមាន ជាការសម្រេចដែលបានធ្វើឲ្យតម្លៃប្រាក់ដុល្លារហក់ឡើង ធៀបនឹងរូបិយប័ណ្ណមានស្ថិរភាពផ្សេងទៀត។

តុលាការពាណិជ្ជកម្មអន្តរជាតិដែលមានមូលដ្ឋាននៅតំបន់ Manhattan បានសម្រេចថា លោក Trump បានដើរហួសពីបន្ទាត់សិទ្ធិអំណាចរបស់លោក ដោយការដាក់ចេញនូវអត្រាពន្ធលើការនាំចូលពីប្រទេសដែលនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងការនាំចូលពីអាមេរិកមកវិញ។ សេតវិមានបានប្តឹងឧទ្ធរណ៍ភ្លាមៗ ជំទាស់តវ៉ានឹងការសម្រេចនេះ ហើយអាចនាំករណីនេះទៅតុលាការកំពូល ប្រសិនបើចាំបាច់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការសម្រេចនេះបានផ្តល់ឲ្យមានក្ដីសង្ឃឹមខ្លះៗ ដែលថា លោក Trump អាចមិនបន្តកម្រិតពន្ធខ្ពស់បំផុតដែលលោកបានគំរាមដាក់។

លោក Kyle Rodda អ្នកវិភាគហិរញ្ញវត្ថុជាន់ខ្ពស់ នៅ Capital.com បាននិយាយថា៖ «វាត្រូវបានលើកឡើងជាយូរមកហើយថា អំណាចគ្រាអាសន្ន (សិទ្ធិស្របច្បាប់ពិសេស) ដែលលោក Trump បានប្រើដើម្បីអនុវត្តវិធានការពន្ធគយ គឺមិនស្របតាមរដ្ឋធម្មនុញ្ញឡើយ ហើយអំណាចក្នុងការអនុម័តវិធានាករពន្ធ គឺសភា»។

អំឡុងការជួញដូរ ឃើញថា ភាគហ៊ុន Nikkei របស់ជប៉ុន បានហក់ឡើងយ៉ាងឆាប់រហ័ស ១,៧ភាគរយ ខណៈដែលភាគហ៊ុនរបស់កូរ៉េខាងត្បូង បានឡើង ១,២ភាគរយ ពោលគឺឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៩ខែ។ សន្ទស្សន៍ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅក្រៅប្រទេសជប៉ុន បានឡើង ០,៣ភាគរយ ខណៈដែលហ៊ុននៃក្រុមហ៊ុនធំៗរបស់ចិន បានហក់ឡើង ០,៥ភាគរយ។

ឥទ្ធិពលនៃការសម្រេចរបស់តុលាការនេះ បានរាលដាលទូទាំងពិភពលោក នៅពេលដែលភាគហ៊ុន EUROSTOXX 50 បានឡើង ១,១ភាគរយ ខណៈពេលដែលហ៊ុន FTSE (ចក្រភពអង់គ្លេស) បានឡើង ០,៧ភាគរយ ហើយហ៊ុន DAX (អាល្លឺម៉ង់) ឡើង ០,៩ភាគរយ។ សន្ទស្សន៍ហ៊ុន S&P 500 បានឡើង ១,៦ភាគរយ ខណៈដែល Nasdaq ឡើង ១,៩ភាគរយ។

ព័ត៌មាននៃការសម្រេចរបស់តុលាការ បានប៉ះពាល់ដល់រូបិយប័ណ្ណមានស្ថិរភាពផ្សេងទៀត ដោយបានធ្វើឲ្យតម្លៃប្រាក់ដុល្លារឡើង ០,៧ភាគរយ ធៀបនឹងប្រាក់ហ្វ្រង់ស្វីស ពោលគឺ ០,៨៣២៧ហ្វ្រង់ស្វីស ក្នុង ១ដុល្លារ។ ប្រាក់ដុល្លារបានឡើង ០,៧ភាគរយ ធៀបនឹងប្រាក់យ៉េនជប៉ុន ដោយ ១ដុលា្លរ ដូរបាន ១៤៥,៨៦យ៉េន ខណៈដែលប្រាក់អឺរ៉ូ បានធ្លាក់ចុះ ០,៤ភាគរយ ពោលគឺ ១,១២៤៥ដុល្លារ ក្នុង ១អឺរ៉ូ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm