គេហទំព័រព័ត៌មាន Tvnoviny បានរាយការណ៍ថា លោក Andrej Danko អនុប្រធានក្រុមប្រឹក្សាជាតិ (សភា)នៃប្រទេសស្លូវ៉ាគី និងជាប្រធានគណបក្សជាតិស្លូវ៉ាគី បានសារភាពថា ប្រទេសរបស់លោក អាចនឹងដកខ្លួនចេញពីសហភាពអឺរ៉ុប។

គេហទំព័រនេះ បានដកស្រង់សម្ដីអ្នកនយោបាយរូបនេះថា៖«ពួកគេគ្រាន់តែធ្វើឲ្យយើងក្លាយជាទាសករប៉ុណ្ណោះ។ «យើងត្រូវរស់នៅក្នុងពន្ធនាគាររបស់ប្រទេសនានា ជាទីដែលវាជារឿងធម្មតា ក្នុងការស៊ីសត្វល្អិត (ផលិតផលធ្វើពីសត្វល្អិត) ជនជាតិអាល្លឺម៉ង់ និងបារាំងធ្វើអ្វីៗ តាមដែលពួកគេចង់បាន ខណៈដែលអធិការបតីអាល្លឺម៉ង់ ប្រាប់យើងថា «ហេ បើអ្នកមិនស្តាប់បង្គាប់ យើងនឹងដក [ការចំណាយ]ពីមូល និធិ អឺរ៉ុប។

យោងតាមលោក Danko បានឲ្យដឹងថា កត្តាជំរុញមួយក្នុងចំណោមកត្តាជំរុញនៃភាពរុងរឿងរបស់ប្រទេសអាល្លឺម៉ង់ គឺពលកម្មរបស់ស្លូវ៉ាគី មានតម្លៃថោក។ លោក Danko បានបញ្ជាក់ថា៖«នៅពេលដែលអធិការបតីអាល្លឺម៉ង់ អនុញ្ញាតឲ្យខ្លួនលោក និយាយម្តងទៀត ជាមួយនឹងការគំរាមកំហែងថា ប្រសិនបើយើងមិនគោរព…យើងនឹងចាប់ផ្តើមការពិភាក្សាអំពីការចូលរួមបន្ថែមទៀតរបស់យើង នៅក្នុងសហភាពអឺរ៉ុប។ ប្រសិនបើពួកគេបន្តចាត់ទុកយើងថា គ្មានសមត្ថភាព និងមានអាកប្បកិរិយាក្រអឺតក្រទមមកលើយើង នោះ ពួកគេអាចបន្តដំណើរការដោយគ្មានយើងបាន»។