បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា អ៊ីស្រាអែលជាធរមាននៅតែបន្តការឡោមព័ទ្ធតំបន់ហ្គាហ្សា ទោះបីជាខ្លួនបានផ្តល់សម្បទានខ្លះក៏ដោយ។

លោកបានថ្លែងនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីមជ្ឈិមបូព៌ាថា៖«ការបិទផ្លូវមនុស្សធម៌នៃតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បានដាក់កាលពីថ្ងៃទី ០២ ខែមីនា កំពុងបង្កឲ្យមានការឈឺចាប់ដែលមិនអាចនិយាយបានដល់ប្រជាជនប៉ាឡេស្ទីន និងចំណាប់ថ្នូរដែលនៅតែជាប់ឃុំឃាំង។ ទោះបីជាសម្បទានតិចតួចមួយចំនួនដោយភាគីអ៊ីស្រាអែល ដែលកាលពីសប្តាហ៍មុន បានអនុញ្ញាតឲ្យរថយន្តដឹកទំនិញចំនួន ៤០០គ្រឿងចូលក៏ដោយ ក៏ការបិទផ្លូវ កំពុងនៅជាធរមាន ខណៈជំនួយដែលអនុញ្ញាតឲ្យចូលនោះ គឺហាក់ដូចការធ្លាក់ចូលទៅក្នុងមហាសមុទ្រ ដោយសារតម្រូវការដ៏ច្រើនលើស លប់។

លោក Nebenzya បានលើកឡើងថា មុនពេលការឡោមព័ទ្ធ យ៉ាងហោចណាស់រថយន្តដឹកទំនិញចំនួន ៦០០គ្រឿង ត្រូវបានតម្រូវឲ្យចូលជារៀងរាល់ថ្ងៃ ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កា ហ្សា។
លោកបាននិយាយថា៖«ឥឡូវនេះ ស្ថានការណ៍ គឺកាន់តែមហន្តរាយថែមទៀត៖ ស្បៀងអាហារកំពុងអស់ ស្តុកថ្នាំ និងសម្ភារៈពេទ្យភាគច្រើន បានអស់។ មានការខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ប្រជាជនកំពុងអស់សង្ឃឹមយ៉ាងខ្លាំង»។
យោងតាមលោក Nebenzya បានឲ្យដឹងថា អង្គការមនុស្សធម៌ដែលធ្វើការនៅក្នុងដែនដីនេះ «ប្រកាសជាឯកច្ឆន្ទអំពីការត្រៀមខ្លួនរបស់ពួកគេ ហើយសំខាន់បំផុត គឺលទ្ធភាពរបស់ពួកគេ ក្នុងការផ្តល់ឲ្យអ្នកស្រុកនៅតំបន់ហ្កាហ្សានូវទំនិញ និងសេវាកម្មជាមូលដ្ឋានទាំងអស់ភ្លាមៗ នៅពេលដែលអ៊ីស្រាអែល ដកការបិទផ្លូវ ហើយបដិសេធមិននិយាយអំពីឧបសគ្គថ្មីចំពោះការផ្តល់ និងការចែកចាយជំនួយ»។