មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth នឹងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំការពារជាតិអាស៊ី នៅចុងសប្តាហ៍នេះថា សហរដ្ឋអាមេរិក គឺជាដៃគូដ៏គួរឲ្យទុកចិត្តសម្រាប់តំបន់នេះ ខណៈដែលសំណួរនៅតែបន្តកើតមានអំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល លោក ត្រាំ (Trump)ចំពោះតំបន់អាស៊ី។

លោក Hegseth ដែលបានចំណាយពេលមួយផ្នែកធំនៃខែដំបូងរបស់លោកលើការងារផ្តោតលើបញ្ហាក្នុងស្រុក ដោយទប់ទល់ភាពចម្រុះ សមធម៌ និងការបន្ថែមកម្លាំងក្នុងវិស័យយោធា និងផ្តោតលើសារព័ត៌មាន នឹងធ្វើការអត្ថាធិប្បាយបន្ថែមលើកដំបូងរបស់លោក នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍ អំពីរបៀបដែលលោកមើលឃើញវែងឆ្ងាយពីគោលនយោបាយការពារជាតិរបស់សហរដ្ឋអាមេរិក នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកនឹងថ្លែងសុន្ទរកថាទៅកាន់វេទិកា Shangri-La Dialogue ដែលជាវេទិកាសន្តិសុខកំពូលរបស់អាស៊ី ដែលប្រព្រឹត្តទៅនៅឆ្នាំនេះ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា។ រដ្ឋមន្ត្រីការពារជាតិ មន្ត្រីសន្តិសុខនិងយោធាជាន់ខ្ពស់ និងអ្នកការទូត មកពីជុំវិញពិភពលោក ត្រូវបានគេរំពឹងថា នឹងចូលរួម។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron) នឹងថ្លែងសុន្ទរកថាគន្លឹះ នៅថ្ងៃសុក្រ។