អង្គការយូនីសេហ្វ កោតសសើរដល់កិច្ចការពារកុមារនៅកម្ពុជា

2025/05/29 09:57:12 pm        125

លោក វីល ផាក (Will Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បាន​កោត​សរសើរ​ដល់​កិច្ច​ការងារ​ការពារកុមារកុមារនៅកម្ពុជា។ លោកមើលឃើញពិសកម្មភាពជាច្រើន ដែលក្រសួង​សង្គ​ម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកោតសសើរដល់កម្ពុជា លើការងារពាក់ព័ន្ធនឹងកុមារនេះ ធ្វើ​ឡើងក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ និង​ទិវា​កុមារ​កម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា។

លោក វីល ផាក (Will Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បាន​លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​មួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបាន​ចាត់​វិធាន​ការ​សំខាន់ៗ​ដើម្បី​ការ​ពារ​កុមារ​របស់​ខ្លួន។ ជាលទ្ធផល អាពាហ៍ពិពាហ៍កុមារបានធ្លាក់ចុះពី ៤០ ភាគរយបើ​ប្រៀប​ធៀប​និង​ឆ្នាំ១៩៩៩ ហើយពលកម្មកុមារបានធ្លាក់ចុះពី ៣៧ ភាគរយទៅ ១៧ ភាគរយ​បើ​ប្រៀប​ធៀប​និង​ឆ្នាំ២០១០ ។ ចន្លោះ ពីឆ្នាំ ២០១៥ ទៅឆ្នាំ ២០២២ ចំនួនកន្លែងថែទាំកុមារបានធ្លាក់ចុះ ៧១% ដោយ​សារការខិតខំប្រឹងប្រែង យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកលើក​ឡើងថា តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ជីវិតរបស់​កុមារ​អោយ​បាន​ប្រសើរ​ឡើង ហើយតម្រូវអោយសកម្មភាពទាំងនេះបន្តទៅមុខទៀត។

ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការ​ដ្ឋាន​ប្រធាន​ក្រុម​ប្រឹក្សាជា​តិ​កម្ពុជា​ដើម្បី​កុមារ លើកឡើងដែរថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ រាជរដ្ឋាភិបាល​បាន​បំពេញ​ការងារ​យ៉ាងសកម្មក្នុងការអនុវត្ត សិទ្ធិកុមារ ដោយបានបង្កើតនូវច្បាប់ គោលនយោបាយ ផែន​ការយុទ្ធសាស្ត្រ ផែនការសកម្មភាពជាតិ និងយន្តការជា ច្រើន ដើម្បីឧត្តមប្រយោជន៍កុមារ ព្រោះ​កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ​នា​ពេលអនាគតប្រកបដោយសក្តានុពល។ ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ ដែល​តម្រូ​វ​ឱ្យ​មាន​ការ​អនុវត្ត​តាម​បែប​ពហុវិស័យបញ្ចូលគ្នា រួមទាំង ការពង្រឹងនិងពង្រីកសេវាអប់រំ ការការពារនិង ថែទាំសុខ​ភាព​កុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ និងងាយរងគ្រោះ។

ក្នុងពិធីដដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា លើកឡើងដែរថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងសមិទ្ធ​ផល​ជា​ច្រើន ​ដែលយើងបានរួមគ្នាបង្កើត កន្លងមក យើងក៏នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កុមារ​ គឺដោយសារការរីកចម្រើននៃបច្ចេកវិទ្យាសកលភាវូបនីយកម្ម ការហូរចូលនៃវប្បធម៌មិនល្អ បណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដូចជាការប្រព្រឹត្តបទល្មើសមកលើកុមារ ឬ​កុមារ​ប្រព្រឹត្ត​ល្មើសនឹងច្បាប់ កុមារប្រើប្រាស់សារធាតុញៀន ការរំលោភបំពានផ្លូវភេទ ការជួញដូរ​និង​កេង​ប្រវ័ញ​គ្រប់ទម្រង់លើកុមារ អំពើហិង្សាក្នុងគ្រួសារ ការបែកបាក់គ្រួសារទារក-កុមារ​ត្រូវ​បាន​បោះ​បង់​ចោលបញ្ហាជំងឺអេដស៍។ល។ ទាំងនេះជាបញ្ហាប្រឈមដែល យើងទាំងអស់គ្នា ទាំង​រាជ​រដ្ឋាភិបាលក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រួសារ ត្រូវ​រួម​គ្នាគិតគូរដោះស្រាយ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm