វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ

2025/05/29 10:07:27 pm        136

បច្ចុប្បន្ននេះប្រទេសកម្ពុជាមានកំពង់ផែជាងមួយរយ ក្នុងនោះនៅទំបន់ទន្លេមាន ៨៨កំពង់ផែ និង​នៅ​តំបន់​សមុទ្រមាន៣១កំពង់ផែ ដែលបានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ជាតិ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជ​រដ្ឋាភិបាល​បាន​រៀបចំ​ជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបាន​កំណត់​យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ផែនការ​មេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ និង​មួយ​វិញ​ទៀត គឺការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់​នៅ​ក្នុង​ឯកសារ​ក្រប​ខ័ណ្ឌ​នៃ​ការ​អភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ២០២៥-២០៣៣ ដើម្បីជំរុញ​តភ្ជាប់​ការ​ដឹកជញ្ជូនតាមផ្លូវទឹកទាំងមូលរវាងទន្លេ និងសមុទ្រនៃប្រទេសកម្ពុជា និងពិភពលោក។

ការ​ថ្លែងយ៉ាងដូច្នេះ របស់​ឯកឧត្តម​រដ្ឋ​មន្រ្តី​បាន​ធ្វើឡើ​ង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ពិគ្រោះយោបល់​លើ​ការ​កំណត់​តំបន់កំពង់ផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោម «គម្រោងពង្រឹងសមត្ថភាព​សម្រាប់​ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ» នៅថ្ងៃទី២៩ខែឧសភានេះ ស្ថិតនៅសណ្ឋាគារ Sun & Moon R iverside ដោយមានការអញ្ជើញចូលរួមពីលោក ណាហ្គាសេ កេនសឹកេ (NAGASE Kensuke), ភារធារី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សាណឺយ កាហ្សឺ​ម៉ាសា​ (SANUI Kazumasa), ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំ​កម្ពុជា​ រួមនឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុង​អង្គ​ពិធីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ថ្លែង​បន្ត​ថា បច្ចុប្បន្នប្រទេស មានកំពង់ផែរហូតដល់ ១១៩ ក្នុងនោះនៅទំបន់ទន្លេមាន ៨៨កំពង់ផែ និង​នៅ​តំបន់​សមុទ្រមាន៣១កំពង់ផែ។ ក្នុងចំណោមកំពង់ផែទាំងនោះ កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ បានកំពុងនិងបំពេញតួនាទីយ៉ាងសំខាន់ និងមិន​អាច​ខ្វះ​បាន​នៅក្នុងការរួមចំណែកទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកបដោ​យ​ចក្ខុ​វិស័យ​វែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ ការអភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស រួមជាមួយនឹងការអភិវឌ្ឍ វិស័យដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និងកំពង់ផែផងដែរ តាមរយៈគម្រោងអភិវឌ្ឍន៍សាងសង់ពង្រីក សមត្ថភាពកំពង់ផែ និង​ការ​កែ​ទម្រង់ ដើម្បីកាត់បន្ថយតម្លៃឡូជីស្លឹក បង្កើនភាពប្រកួតប្រជែង និងការ​ផ្តល់​សេវា​ប្រកប​ដោយ​ភាព​ឆាប់​រហ័ស តម្លាភាព និងប្រសិទ្ធភាព៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm