មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ ខណៈខេត្ត Manitoba របស់កាណាដា ប្រកាសអាសន្នចំហេះព្រៃ

2025/05/29 10:43:44 pm        312

មនុស្សជាង ១៧.០០០នាក់ នៅក្នុងខេត្ត Manitoba ភាគខាងលិចនៃប្រទេសកាណាដា កំពុងត្រូវបានជម្លៀសចេញ កាលពីថ្ងៃពុធ (ទី២៨ ខែឧសភា) ខណៈដែលតំបន់នេះ បានជួបប្រទះនូវការចាប់ផ្តើមដ៏អាក្រក់បំផុត ចំពោះរដូវកាលចំហេះព្រៃជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។

រដ្ឋមន្ត្រីប្រចាំខេត្ត Manitoba លោក Wab Kinew បានប្រាប់សន្និសីទសារព័ត៌មានថា៖ «រដ្ឋាភិបាល Manitoba បានប្រកាសភាពអាសន្នទូទាំងខេត្ត ដោយសារស្ថានភាពចំហេះព្រៃ»។ ហើយជាមួយគ្នានេះ លោកបានបញ្ជាក់ថា៖ «នេះគឺជាការជម្លៀសដ៏ធំបំផុតដែលប្រជាជនដោយភាគច្រើនរបស់ខេត្ត Manitoba នឹងចងចាំនៅក្នុងជីវិតរបស់ពួកគេ»។

ជាមួយគ្នានេះ លោក Kinew បាននិយាយថា លោកបានស្នើទៅនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney អនុញ្ញាតឲ្យយោធាជួយដល់ប្រតិបត្តិការជម្លៀស និងការពន្លត់អគ្គិភ័យ។ ហើយលោកបានបន្ថែមថា យន្តហោះយោធានឹងត្រូវដាក់ពង្រាយ «ក្នុងពេលឆាប់ៗ» ដើម្បីជួយជម្លៀសប្រជាជនចេញពីសហគមន៍ដាច់ស្រយាល នៅភាគខាងជើង ទៅកាន់ទីសុវត្ថិភាព រួមជាមួយនឹងការផ្ដល់ធនធានពន្លត់អគ្គិភ័យបន្ថែមទៀត។

ការជម្លៀស រួមមានទីក្រុង Flin Flon ជាទីដែលអ្នកស្រុកចំនួន ៥.០០នាក់ ត្រូវបានប្រាប់នៅមុននេះ ឲ្យត្រៀមភៀសខ្លួនចេញភ្លាមៗ ខណៈដែលចំហេះព្រៃដ៏ធំមួយបានឆាបឆេះទៅកាន់តែកៀកនឹងទីក្រុងរុករករ៉ែមួយនេះ។

អ្នកស្រុកនៅទីប្រជុំជនដាច់ស្រយាលមួយចំនួនផ្សេងទៀត និងសហគមន៍ជនជាតិដើមភាគតិច ក៏ត្រូវបានប្រាប់ឲ្យចាកចេញដែរ។ អ្នកជម្លៀសភាគច្រើនត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនទៅកាន់រដ្ឋធានី Winnipeg របស់ខេត្ត Manitoba៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm