អ៊ីស្រាអែល និង UN ប៉ះទង្គិចគ្នា ជុំវិញការផ្តល់ជំនួយ នៅតំបន់ហ្កាហ្សា

2025/05/29 10:46:26 pm        131

អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី២៨ ខែឧសភា) បានចោទប្រកាន់អង្គការសហប្រជាជាតិ (UN) ថា កំពុងព្យាយាម «រារាំង» ការចែកចាយជំនួយ នៅតំបន់ហ្កាហ្សា ខណៈដែលស្ថាប័នពិភពលោកមួយនេះ បានប្រាប់ថា ខ្លួនកំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីប្រមូលជំនួយមានកម្រិត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធររបស់អ៊ីស្រាអែល។

ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែល បានដាក់ចេញនូវការរាំងខ្ទប់ជំនួយរយៈពេល ២ខែ គឺធ្ងន់ធ្ងរណាស់ ដោយអ្នកជំនាញសន្តិសុខស្បៀង បានប្រាប់ថា មនុស្សម្នាក់ ក្នុងចំណោម ៥នាក់ កំពុងជួបប្រទះភាពអត់ឃ្លាន។

ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំនៅ UN លោក Danny Danon បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «ខណៈពេលដែល UN ធ្វើឲ្យមានការភ័យស្លន់ស្លោ និងនិយាយនូវអ្វីដែលមិនពិត រដ្ឋអ៊ីស្រាអែលកំពុងសម្របសម្រួលឥតឈប់ឈរ ក្នុងការបញ្ចូនជំនួយចូលទៅកាន់តំបន់ហ្កាហ្សា»។

លោកបានប្រាប់ថា ក្រោយបញ្ជប់ការរាំងខ្ទប់ ជំនួយកំពុងចូលតាមរថយន្ត ក្រោមការអនុញ្ញាតមានកំណត់របស់អ៊ីស្រាអែល នៅច្រក Kerem Shalom តាំងពីសប្តាហ៍មុន និងតាមរយៈ «យន្តការចែកចាយថ្មីដែលត្រូវបានបង្កើតឡើងដោយការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិសំខាន់ៗ»។

លោក Danon កំពុងសំដៅទៅលើមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ជាក្រុមជំនួយឯកជនគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានបង្កើតប្រព័ន្ធចែកចាយផ្ទាល់ខ្លួន ជាអ្វីដែល UN ចាត់ទុកថា ផ្ទុយនឹងគោលការណ៍មនុស្សធម៌របស់ខ្លួន។ ការចែកចាយជំនួយដ៏ច្របូកច្របល់ នៅមជ្ឈមណ្ឌល GHF កាលពីថ្ងៃទី២៧ ខែឧសភា បានធ្វើឲ្យមនុស្ស ៤៧នាក់រងរបួស។

អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN លោក Antonio Guterres គឺលោក Stephane Dujarric បានប្រាប់សារព័ត៌មាន AFP ថា៖ «មិនមានភាពខុសគ្នា រវាងបញ្ជីបច្ចុប្បន្ន និងបញ្ជី មុនពេលចាប់ផ្តើមប្រតិប្តិការ GHF»។ ហើយ UN បានអះអាងជាថ្មីពីការប្រឆាំងរបស់ខ្លួន ចំពោះការសម្របសម្រួលជាមួយ GHF ដោយលោក Dujarric បានទទូចថា៖ «យើងនឹងមិនចូលរួមក្នុងប្រតិបត្តិការដែលមិនស្របតាមគោលការណ៍មនុស្សធម៌របស់យើងទេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm