សង្គ្រាមស៊ូដង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រជាជនព្យាយាមវិលត្រលប់ទៅផ្ទះសម្បែងវិញ

2025/05/29 03:53:06 pm        77

ស្ពានត្រូវបានបំផ្លាញ ចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ ស្ថានីយទឹកមិនដំណើរការ ហើយមានការលួច នៅមន្ទីរពេទ្យ ដែលទាំងអស់នេះ មានន័យថា នៅទូទាំងប្រទេសស៊ូដង់ ផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញ លើហេដ្ឋារចនាសម្ព័ន្ធនានា ដោយសារសង្គ្រាមស៊ីវិលរយៈពេល ២ឆ្នាំ បានធ្វើឲ្យគ្រប់យ៉ាងជាប់គាំងទាំងអស់។

ជម្លោះ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានសម្លាប់ និងបណ្ដាលឲ្យមានរបួសដល់មនុស្សរាប់ម៉ឺននាក់។ ហើយជម្លោះនេះ ក៏បានកាត់ផ្តាច់ផងដែរនូវប្រព័ន្ធគ្រប់យ៉ាងដែលសង្គមបានបង្កើតឡើង។ អាជ្ញាធរស៊ូដង់ប៉ាន់ប្រមាណតម្លៃនៃការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញរាប់រយពាន់លានដុល្លារ។

នៅរដ្ឋធានី Khartoum អ្នកស្រុកបានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនសប្តាហ៍ ប្រើប្រាស់ទឹកមិនស្អាត និងមន្ទីរពេទ្យចង្អៀតដោយអ្នកជំងឺ។ អ្នកនាំពាក្យរបស់រដ្ឋ Khartoum បានឲ្យដឹងថា ស្ថានីយ៍ទឹកសំខាន់ចំនួន ២ របស់រដ្ឋធានី បានផ្អាកដំណើរការនៅដើមដំបូងនៃសង្រ្គាម ខណៈដែលទាហាន RSF បានលួចម៉ាស៊ីន និងប្រើប្រាស់ប្រេងឥន្ធនៈចាក់រថយន្ត។

អាជ្ញាធរស៊ូដង់ប៉ាន់ប្រមាណថា ត្រូវការទឹកប្រាក់កសាងឡើងវិញចំនួន ៣០០ពាន់លានដុល្លារ សម្រាប់ទីក្រុង Khartoum និង ៧០០ពាន់លានដុល្លារ សម្រាប់តំបន់ផ្សេងទៀតរបស់ប្រទេស។ នោះគឺជាអ្វីដែលក្រុមផ្តល់ជំនួយហៅថា វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ដោយមនុស្សប្រហែល ១៣លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ប៉ុន្តែបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលដណ្តើមកាន់កាប់ទីក្រុង Khartoum ក្នុងឆ្នាំនេះ មនុស្សមួយចំនួន កំពុងចាប់ផ្តើមវិលត្រលប់ទៅកាន់រដ្ឋធានីនេះវិញ។ លោក Luca Renda នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ប្រាប់ថា ការដោះស្រាយបញ្ហាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ គឺមានភាពបន្ទាន់ដែលត្រូវសម្រេចឲ្យបានលឿនបំផុត៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am