ក្រសួងការពារជាតិ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រ​ដល់នៅ​វិទ្យាស្ថាន​នាយទាហាន​ចំរុះ

2025/05/29 11:01:29 pm        501

លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ និងជា​ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួង​ការពារ​ជាតិ នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជា​អធិបតី​ភាព​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវភៅផែនការយុទ្ធសាស្រ្តយេនឌ័រក្រសួងការពារជាតិ ក្នុងកងយោធពលខេមរភូមិន្ទ ដែល​រៀបចំឡើងនៅសាលប្រជុំវិទ្យាស្ថាននាយទាហានចម្រុះ។

ថ្លែងក្នុង​ពិធីផ្សព្វផ្សាយនោះ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសើរនិងវាយតម្លែខ្ពស់ចំពោះកម្មវិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រ ការរៀបចំកម្មវិធីនេះឡើងក្នុងគោបំណង ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹង និងអភិវឌ្ឍន៍​សមត្ថភាពដល់ថ្នាក់ដឹកនាំ ក្រុមការងារយេនឌ័រ និងយោធិននៃក​ង​យោធពល​ខេមរភូមិន្ទ​អំពី​គោលគំនិតយេនឌ័រ វិធីសាស្ត្រ និងគន្លឹះសំខាន់ៗក្នុងការបញ្រ្ជាបយេនឌ័រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្ត្រីប្រកបដោយប្រសិទ្ធភាព ដល់យោធិននារីនៃកងយោធពលខេមរភូមិន្ទ។

លោកជំទាវ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។

លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានលើកឡើងបន្ថែមទៀតថា ក្រសួងការពារជាតិក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានិច្ចជាកាលតែងតែទទួលបានការយកចិត្តទុកដាក់ក្នុងការលើកម្ពស់សមភាពយេនឌ័រ តាមរយៈការគាំទ្រដល់ការចូលរួមក្នុងការអនុវត្តការងាររបស់យោធិននារីក្នុងគ្រប់កិច្ចការ។ 

លោកជំទាវ បានបន្តទៀតថាក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ តំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ បានបង្ហាញពីទស្សនៈ វិស័យរយៈពេល៥ឆ្នាំ ខាងមុខដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ការទទួលបាននូវតួនាទី ភារកិច្ច និងរបៀបនៃការអនុវត្តការងារ ដើម្បីអោយយោធិននារីអាចចូលរួមបានដូចជាបុរស ក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានយោធិននារីដែលមានជំនាញបើករថក្រោះ ជំនាញកំាភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្រ្គោះ ជំនាញនគរបាលយុត្តិធម៌ និងជំនាញផ្សេងៗជាច្រើនទៀត ក្នុងនោះការចូលរួមរបស់យោធិននារីក្នុងកងកម្លាំរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណាល់សង្រ្គាម ក្រោមឆ័ត្រអង្កការសហប្រជាជាតិគឺមានចំនួនកើនឡើង និងមានការវាយតម្លៃក្នុងលទ្ធផលល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm