រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន VGTRK លោក Pavel Zarubin ថា រុស្ស៊ីនឹងពិនិត្យមើលព័ត៌មានលម្អិតស្តីពីការដកការរឹតបន្តឹងលើបរិមាណនៃមីស៊ីលសម្រាប់អ៊ុយក្រែន ប៉ុន្តែនៅពេលនេះ ខ្លួនចាត់ទុកទីក្រុងប៊ែរឡាំង ជាអ្នកចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន។

លោក Lavrov បានបញ្ជាក់ថា៖«ប្រសិនបើខ្ញុំយល់ត្រូវ [អធិការបតីអាល្លឺម៉ង់លោក Friedrich] Merz បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយថា លោកចង់ផ្តល់មូលនិធិដល់ការផលិតមីស៊ីលដែលមានរយៈ ចម្ងាយណាមួយ នៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា៖«ពួកគេទាំងពីរកំពុងផ្ទុះភាពតានតឹង និងគាំទ្រសង្រ្គាម។ អាល្លឺម៉ង់បច្ចុប្បន្ន កំពុងចូលរួមដោយផ្ទាល់ នៅក្នុងសង្រ្គាមនេះ»។
យោងតាមលោក ឡាវរ៉ូវ រថក្រោះអាល្លឺម៉ង់ «ភាគច្រើនបានឆេះ លែងដំណើរការហើយ»។ លោកបានចង្អុលបង្ហាញថា៖ «ហេតុដូច្នេះហើយ ការចូលរួមផ្ទាល់របស់ក្រុងប៊ែរឡាំងក្នុងសង្គ្រាម គឺពិតជាច្បាស់ហើយ។
