សម្ដេចធិបតី អញ្ជើញវិនិយោគិនជប៉ុនមកបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ការផលជាច្រើនដល់ការវិនិយោគនៅកម្ពុជា

2025/05/29 05:23:59 pm        141

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការ ធុរកិច្ចកម្ពុជា-ជប៉ុន នៅល្ងាចថ្ងៃ ទី២៩ ខែឧសភា ២០២៥នេះ ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញវិនិយោគិនជប៉ុនមកសិក្សាដោយផ្ទាល់ និងបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ការអនុគ្រោះជាច្រើនដល់វិនិយោគិន និងវិស័យឯកជនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ 

​មានប្រសាសន៍ទៅកាន់វិនិយោគិនជប៉ុនដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-ជប៉ុន ដែលមានវិនិយោគិនចូលរួមជិត ៣០០ នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុននោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបង្ហាញបទពិសោធន៍ផ្ទាល់ដែលក្រុមហ៊ុនជប៉ុនបានទៅបណ្ដាក់ទុននៅកម្ពុជានឹងកំពុងទទួលបានផ្លែផ្ការជាច្រើនពីឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបានលើកឧទាហរណ៍ ក្រុមហ៊ុនតូយូតាដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្ដើមផ្ដល់សេវានៅឆ្នាំ ១៩៩៣ (មានរយៈពេល)ជាង៣១ឆ្នាំ្ហហើយ។ ខណៈក្រុមហ៊ុននេះបានចាប់ផ្ដើមពីក្រុមហ៊ុនដែលផ្ដល់ត្រឹមតែសេវាជួសជុល ដោយសារកាលនោះមានឡានតូយូតាច្រើនជា ត្រូវបាន អ៊ុនតាក់ប្រើប្រាស់។ ឥឡូវបានឈានដល់ការបង្កើតរោងចក្របង្គុំ និងផលិតរថយន្តថែមទៀត។ នេះគឺជានិមិត្តរូបដែលកម្ពុជាចង់បាន និងជាអ្វីដែលថារាជរដ្ឋាភិបាលខិតខំទាក់ម៉ូយវិនិយោគិនថ្មី។  

ក្នុងឱកាសនោះសម្ដេចធិបតីបានបង្ហាញពីផលផ្សេងៗដែលវិនិយោគិនមកកាន់កម្ពុជាទទួលបានដូចជា ទី១. បរិយាកាសនយោបាយ ប្រកបដោយស្ថិរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបានសម្រាប់វិនិយោគរយៈពេលវែង។ ទី២.ការចូលរួមដោយផ្ទាល់ជាមួយវិនិយោគិននៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ទី៣. រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយដែលអំណោយផលដល់វិយោគិនដូចជា ច្បាប់ស្តីពីការវិនិយោគ ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ គឺអនុញ្ញាតឱ្យមានការរួចពន្ធដល់ ៥ឆ្នាំសម្រាប់វិស័យអទិភាព ក្នុងនោះការរៀបចំ និងការគ្រប់តំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ការកែសម្រួលនិតិវិធីរដ្ឋបាល។ ទី៤. កម្ពុជាមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារដ៏ទូលំទូលាយ និងទី៥. កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ប្រកបដោយចីរភាព និងមានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពខ្ពស់ សម្របខ្លួនទៅឧស្សាហកម្មទំនើប៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am