អ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបង្កើតកន្លែងតាំងទីលំនៅថ្មីចំនួន ២២កន្លែងសម្រាប់ជនជាតិជ្វីហ្វ នៅតំបន់វេសបែង (West Bank)ដែលខ្លួនគ្រប់គ្រង។
ពួកគេនឹងរួមបញ្ចូលកន្លែងតាំងទីលំនៅថ្មី និងការធ្វើផ្លូវច្បាប់នូវកន្លែងតាំងទីលំនៅដែលបានសាងសង់រួចហើយ ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាល។
អ៊ីស្រាអែលបានដណ្តើមកាន់កាប់តំបន់វេសបែង នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ហើយប៉ាឡេស្ទីនចង់ឲ្យតំបន់នេះ ក្លាយជាផ្នែកសំខាន់នៃរដ្ឋនាពេលអនាគតរបស់ពួកគេ។

