ក្រុមអាជ្ញាធរ និយាយថា បំណែកដ៏ធំមួយនៃផ្ទាំងទឹកកនៅលើភ្នំអាល់ ប្រទេសស្វីស បានបាក់ស្រុតកាលពីថ្ងៃពុធ បណ្តាលឲ្យហូរទឹកកក ភក់ និងដុំថ្មកប់ភូមិលើភ្នំដែលត្រូវបានជម្លៀសខ្លួនមនុស្សចេញមួយកន្លែងស្ទើទាំងស្រុង ។
ក្រុមមន្រ្តីនិយាយថា បច្ចុប្បន្នមនុស្សម្នាក់កំពុងបាត់ខ្លួន ។ រូបភាពវីដេអូឃ្លីបដែលត្រូវបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញពេលដែលផ្ទាំងទឹកកកបាក់ស្រុតដោយអន្លើរ បង្កើតបានជាសុំផ្សែងដ៏ធំមួយគ្របពីលើចំហៀងភ្នំ ពេលដែលដុំថ្ម និងកម្ទេចកម្ទីធ្លាក់ចុះលើភូមិ Blatten ។

លោក Stephane Ganzer គឺជាមន្រ្តីមួយរូបនៅសង្កាត់ Valais ជាកន្លែងដែលភូមិ Blatten ស្ថិតនៅ និយាយប្រាប់សារព័ត៌មានស្វីសថា ប្រហែលជា ៩០ភាគរយនៃភូមិគ្របដណ្តប់ដោយបំណាក់ផ្ទាំងទឹកកក ។
ក្រុមមន្រ្តីនិយាយថា ដុំថ្ម និងដីរាប់លានម៉ែត្រគូប បានធ្លាក់ចុះ ចាប់តាំងពីភូមិ Blatten ត្រូវបានជម្លៀសមនុស្សចេញជាលើកដំបូងក្នុងខែនេះ ពេលដែលចំហៀងភ្នំនៅពីក្រោយផ្ទាំងទឹកកក ចាប់ផ្តើមប្រេះបែកខ្ញែក បង្កឲ្យមានការព្រមានថា វាអាចបណ្តាលឲ្យបាក់ផ្ទាំងទឹកកក ។
ពួកគេបន្តថា អគារ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិដែលអ្នកស្រុកប្រហែល ៣០០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីអ្នកភូគព្ភវិទូបានរកឃើញហានិភ័យនៃការធ្លាក់ផ្ទាំងថ្ម និងទឹកកកពីខាងលើនោះ ត្រូវបានបំផ្លិចបំផ្លាញដោយសារការរមៀលដុំថ្ម ៕
