ស្វាយរៀង ៖ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណដែលទទួលបានផ្ទះគោលនយោបាយរាជរដ្ឋាភិបាល ស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ តែងតែគិតគូរដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងមរណ តាមរយះផ្តល់គោលនយោបាយ ពិសេសផ្ទះសំបែង និងដីកសិកម្មដល់ពួកគាត់ ដើម្បីនិរន្តភាពជីវភាពរស់នៅរបស់ពួកគាត់និងគ្រួសារ ។
សូមបញ្ជាក់ថាស្វាយរៀង គិតមកដល់ឆ្នាំ២០២៥នេះតាមរយៈសមាគមន៍អតីតយុទ្ធជន និងរាជរដ្ឋាភិបាល រហូតមកដល់ឆ្នាំ២០២៥នេះ ខេត្ត បានទទួលផ្ទះ និងដីសេដ្ឋកិច្ចគ្រួសារចំនួន៥២៥ខ្នងស្ថិតនៅស្រុករមាសហែក ចំនួន៤០០ខ្នង របស់ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ចំនួន១២៥ខ្នង ហើយបច្ចុប្បន្នក្រុមការងាររបស់សមាគមន៍អតីតយុទ្ធជនបាននិងកំពុងបន្តស្ថាបនាផ្ទះបន្ថែមចំនួន៩០ខ្នង ដើម្បីដាក់អោយ អតីតយុទ្ធជន គ្រួសារពលី ពិការ និង មរណ នៅខេត្តស្វាយរៀងចូលមកស្នាក់នៅ។




