នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានចាប់ផ្តើមបេសកកម្មនៅទីអវកាសលើកដំបូងរបស់ខ្លួន ដើម្បីនាំយកសំណាកពីផ្កាយព្រះគ្រោះនៅជិត ជាមួយនឹងការបាញ់បង្ហោះនៅពេលយប់នូវយានអវកាស Tianwen-2 របស់ខ្លួន គឺជាការស៊ើបអង្កេតរូបយន្តដែលអាចធ្វើឲ្យពួកគេក្លាយជាប្រទេសមហាអំណាចអវកាសជឿនលឿនយ៉ាងឆាប់រហ័សទី ៣ ទាញយកថ្មរបស់ផ្កាយព្រះគ្រោះ ។

យានចម្លង Long March 3B របស់ចិន បានហោះចេញពីជើងទម្រនៅវេលាម៉ោង ១ និង ៣១នាទីយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ដោយពាំទៅជាមួយយានអវកាស Tianwen-2 ដែលនៅឆ្នាំក្រោយនឹងចូលទៅជិតផ្កាយព្រះគ្រោះតូចនៅជិតផែនដីឈ្មោះ 469219 Kamoʻoalewa មានចម្ងាយប្រហែល ១៦លានគ.មពីផែនដី ។
យានអវកាស Tianwen-2 ត្រូវបានកំណត់ឲ្យទៅដល់ផ្កាយព្រះគ្រោះនៅខែកក្កដា ឆ្នាំ ២០២៦ និងបញ្ជូនបន្ទប់យានមានថ្មផ្កាយព្រះគ្រោះត្រឡប់មកកាន់ផែនដីវិញ សម្រាប់ការចុះចតនៅខែវិច្ឆិកា ឆ្នាំ ២០២៧ ។
បេសកកម្មនេះគឺជាឧទាហរណ៍ចុងក្រោយគេនៃកម្មវិធីអវកាសរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ចិន គឺជាសមិទ្ធិផលចក្រវាលមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរួមទាំងការចុះចតរូបយន្តនៅផ្នែកម្ខាងនៃឋានព្រះចន្ទ ការគ្រប់គ្រងស្ថានីយអវកាសជាតិផ្ទាល់ខ្លួននៅលើគន្លងតារាវិថី និងការវិនិយោគខ្លាំងលើផែនការបញ្ជូនមនុស្សទៅកាន់ផ្ទៃព្រះចន្ទនៅឆ្នាំ ២០៣០ ៕
