ប្រទេសជិតខាងកុងហ្គោថ្កោលទោសក្រុមប្រដាប់អាវុធបរទេសនៅភាគខាងកើតប្រទេសមួយនេះ

2025/05/30 12:52:20 am        43

ប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Museveni និងសមភាគីប៊ូរុនឌីលោក Evariste Ndayishimiye បានជំរុញឲ្យបញ្ចប់ការជ្រៀតជ្រែកបរទេសក្នុងជម្លោះនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយពួកគេព្រមានថា វាបង្កហានិភ័យធ្វើឲ្យអស្ថិរភាពដល់តំបន់ធំជាងនេះ ។

ថ្លែងអំឡុងកិច្ចប្រជុំកំពូល Great Lakes របស់ក្រុមរដ្ឋមន្រ្តីការបរទេសមកពីប្រទេសដែលបានចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ សន្តិភាព និងសន្តិសុខសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងតំបន់ លោក Museveni និយាយថា នយោបាយត្រូវការ ដើម្បីដោះស្រាយវិបត្តិ ។

លោកបន្តថា ពួកយើងដឹងថាអ្វីជាបញ្ហា ហើយវាអាចដោះស្រាយបាន ប៉ុន្តែពួកយើងត្រូវតែមានឆន្ទៈផ្នែកនយោបាយ ។ ជនបរទេសត្រូវតែកំណត់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ហើយពួកគេមានតែជំរុញអ្នកបង្កើតកំហុសប៉ុណ្ណោះ ។

ដោយឡែក លោក Ndayishimiye និយាយថា ជម្លោះកាន់តែអាក្រក់ទៅ ហើយអាចរីករាលដាលហួសកុងហ្គោ ។ ដូចអ្វីដែលោកបាននិយាយអញ្ចឹង សង្រ្គាមឆាបឆេះនៅតំបន់ភាគខាងកើតកុងហ្គោ នឹងឈានដល់កម្រិតកំពូល ហើយក្រុមប្រដាប់អាវុធបរទេសនឹងទទួលបានគុណសម្បត្តិពីការគាំទ្ររបស់ប្រទេសមួយចំនួន ដូចជារ៉្វាន់ដា ពួកគេចាំតែមើល ដើម្បីទទួលបានគុណសម្បត្តិពីស្ថានភាពមួយនេះប៉ុណ្ណោះ ។

នៅតំបន់ភាគខាងកើតកុងហ្គោ បានមើលឃើញការហក់ឡើងខ្ពស់អំពើហិង្សា ចាប់តាំងពីដើមឆ្នាំ ២០២៥នេះរហូតមក ពេលដែលក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា រឹបអូស និងកាន់កាប់ទីក្រុងជាច្រើននៅខេត្ត North Kivu និងខេត្ត South Kivu ។

ស្របពេលដែលអង្គការសហប្រជាជាតិ(UN) និងរដ្ឋាភិបាលលោកខាងលិចធ្លាប់បានបញ្ជាក់កាលពីមុនថា ប្រទេសរ៉្វាន់ដា បានផ្តល់អាវុធ និងទាហានដល់ក្រុមឧទ្ទាម M23 ប្រទេសរ៉្វាន់ដា បានច្រានចោលការគាំទ្រក្រុមចលនា M23 ហើយពួកគេនិយាយថា យោធារបស់ខ្លួនធ្វើ ដើម្បីការពារខ្លួនប្រឆាំងនឹងកងទ័ពកុងហ្គោ និងក្រុមជីវពលដែលត្រូវបានបានបង្កើតឡើងដោយជនល្មើសនៃអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm