លោក Jehad Al-Assar បានចាកចេញពីសំពត់តង់របស់លោកនៅទីក្រុងភាគកណ្តាល Deir el-Balah នៃតំបន់ហ្កាហសានៅពេលព្រឹក និងធ្វើដំណើរទាំងអស់កម្លាំងរាប់សិបគ.ម ដើម្បីស្វែងរកអាហារសម្រាប់គ្រួសាររបស់លោក ។
គោលដៅរបស់លោក គឺកន្លែងចែកចាយជំនួយនៅទីក្រុងភាគខាងត្បូង Rafah គ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)គាំទ្រដោយសហរដ្ឋអាមេរិក ។
លោក Jehad បានដើរទាំងការហេវហត់អស់កម្លាំងចម្ងាយ ១០គ.ម ដើម្បីទៅដល់គោលដៅ ដោយសារវាគឺជាទំនួលខុសត្រូវមួយក្នុងការស្វែងរកអាហារសម្រាប់ភរិយាមានផ្ទៃពោះរបស់លោក និងកូនស្រីស្រេកឃ្លាន ២នាក់របស់លោក ។
ពេលដែលភាពអត់ឃ្លានរីករាលដាលពេញតំបន់ហ្កាហ្សា ដោយសារការបិទច្រករយៈពេលច្រើនខែរបស់អ៊ីស្រាអែលលើដែនដីមួយនេះ ទីតាំងរបស់ GHF គឺជាក្តីសង្ឃឹមតែមួយគត់របស់លោក Jehad ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ជនប៉ាឡេស្ទីនត្រូវបានគេមើលឃើញជញ្ជូនកញ្ចប់ជំនួយនៅទីក្រុងភាគខាងត្បូង Rafah នៅជិតចំណុចចែកចាយជំនួយដែលកំណត់ដោយយន្តការថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយ ។
ស្របពេលដែលការចែកចាយជំនួយចាប់ផ្តើមឡើងវិញនោះ កងកម្លាំងអីស្រាអែលដែលបច្ចុប្បន្នគ្រប់គ្រងតំបន់ភាគច្រើននៅហ្កាហ្សា បានបន្តការវាយប្រហាររបស់ពួកគេ ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៣.៩០១នាក់ ចាប់តាំងពីបទឈប់បាញ់រយៈពេលខ្លីដួលរលំកាលពីពាក់កណ្តាលខែមីនា ៕