ក្រុមការងារជំនួយ និងក្រុមសកម្មជនមានក្តីបារម្ភថា ច្បាប់ថ្មីប្រកាសឡើងដោយរដ្ឋាភិបាលគាំទ្រដោយកងទ័ពស៊ូដង់ នឹងនាំឲ្យមានវិធានការបង្រ្កាបលើក្រុមស្ម័គ្រជួយសង្រ្គោះក្នុងស្រុក ធ្វើឲ្យវិបត្តិស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ២៥លាននាក់នៅទូទាំងប្រទេស ។
សេចក្តីប្រកាសដោយផ្ទាល់ពីរដ្ឋ Khartoum នៅលើគេហទំព័រ Facebook ផ្លូវការរបស់ខ្លួន និយាយថា គំនិតផ្តួចផ្តើមជំនួយទាំងអស់នៅក្នុងរដ្ឋ ត្រូវតែចុះបញ្ជីជាមួយគណៈកម្មការជំនួយមនុស្សធម៌(HAC) គឺជាស្ថាប័នរដ្ឋាភិបាលមួយដែលគ្រប់គ្រងប្រតិបត្តិការជំនួយនៅក្នុងប្រទេសស៊ូដង់ ។
យោងតាមការអះអាងរបស់ក្រុមជំនួយ ក្រុមស្ម័គ្រចិត្តជួយសង្រ្គោះក្នុងស្រុក និងក្រុមអ្នកជំនាញ បានឲ្យដឹងថា គណៈកម្មការ HAC ត្រូវបានគេផ្តល់អំណាចខ្លាំងជាងមុនក្នុងការចុះបញ្ជី ពិនិត្យ និងចាត់វិធានការបង្រ្កាបក្រុមជំនួយក្នុងស្រុក និងក្រុមជំនួយលោកខាងលិចរបស់អតីតមេដឹកនាំស៊ូដង់លោក Omar al-Bashir កាលពីឆ្នាំ ២០០៦ ។
លោក Ahmed គឺជាអ្នកស្ម័គ្រចិត្តក្នុងស្រុកមួយរូបនៅរដ្ឋ Khartoum និយាយថា HAC ព្យាយាមតាមដាន និងរឹតត្បិតការងាររបស់ក្រុមជំនួយបន្ទប់ឆ្លើយតបសង្រ្គោះបន្ទាន់(ERR) ដោយបង្ខំពួកយើងឲ្យចុះបញ្ជី ហើយលោកមានការព្រួយបារម្ភថា ពួកគេនឹងចាប់ខ្លួនក្រុមស្ម័គ្រចិត្ត បើសិនជាពួកយើងនៅបន្តធ្វើការដោយពុំបានចុះបញ្ជីនោះ ៕