ក្រុមហ៊ុនសកល៖ ការដំឡើងពន្ធរបស់លោក Trump ធ្វើឱ្យពិភពលោកខាតប្រាក់ ៣៤ពាន់លានដុល្លារ

2025/05/30 04:40:43 pm        224

សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យក្រុមហ៊ុននានាទូទាំងពិភពលោក ខាតបង់ប្រាក់ច្រើនជាង ៣៤ពាន់លានដុល្លារ ក្នុងការលក់ និងការចំណាយខ្ពស់ជាងមុន នេះបើយោងតាមការវិភាគរបស់សារព័ត៌មានរ៉យទ័រនៃការលាតត្រដាងរបស់ក្រុមហ៊ុន ដែលនេះជាការខូចខាតដែលត្រូវបានរំពឹងថានឹងបន្តកើនឡើងយ៉ាងអាក្រក់ ខណៈភាពមិនប្រាកដប្រជាកំពុងបន្តលើពន្ធ បានប៉ះពាល់ការសម្រេចចិត្តនៅក្រុមហ៊ុនធំៗមួយចំនួនរបស់ពិភពលោក។

នៅទូទាំងសហរដ្ឋអាមេរិក អាស៊ី និងអឺរ៉ុប បានមើលឃើញថា ក្រុមហ៊ុននានារួមទាំង Apple ក្រុមហ៊ុនរថយន្ត Ford ព្រមទាំងបណ្ដាញបច្ចេកវិទ្យាចម្រុះខ្នាតយក្ស Porsche និង Sony បានដកចេញ ឬកាត់បន្ថយការព្យាករប្រាក់ចំណេញរបស់ពួកគេ ហើយស្ថាប័នជាច្រើននិយាយថា ភាពមិនទៀងទាត់នៃគោលនយោបាយពាណិជ្ជកម្មលោក Trump ធ្វើឱ្យពួកគេមិនអាចប៉ាន់ស្មានការចំណាយបានត្រឹមត្រូវ។

សារព័ត៌មានរ៉យទ័រ បានពិនិត្យសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ឯកសារនិយតកម្ម សន្និសីទ និងឯកសារតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបូកសរុបជាលើកដំបូងនូវរូបភាពនៃការបំផ្លិចបំផ្លាញរបស់ពន្ធគយ រហូតមកដល់ពេលនេះ សម្រាប់អាជីវកម្មសកល។ ក្នុងចំណោមការខាងបង់ទាំងអស់ តួលេខ ៣៣ពាន់លានដុល្លារគឺជាផលបូកនៃការប៉ាន់ស្មានពីក្រុមហ៊ុនសកលចំនួន៣២ នៅក្នុងសម្ព័ន្ធអាមេរិក S&P 500 និងក្រុមហ៊ុនចំនួនបីមកពី STOXX 600 របស់អឺរ៉ុប ព្រមទាំង ២១ក្រុមហ៊ុននៅក្នុងបណ្ដាញ Nikkei 225 របស់ជប៉ុន។

ក្រុមសេដ្ឋវិទូនិយាយថា ការចំណាយសម្រាប់អាជីវកម្ម ទំនងជាកើនឡើងច្រើនដងលើសពីអ្វីដែលក្រុមហ៊ុនបានបង្ហាញរហូតមកដល់ពេលនេះ។ លោក Jeffrey Sonnenfeld សាស្រ្តាចារ្យនៅសាលាគ្រប់គ្រង Yale របស់អាមេរិក បានព្រមានថា ផលប៉ះពាល់នៃរលកពន្ធអាចកាន់តែអាក្រក់ទៅៗ ដោយលើកឡើងពីសក្តានុពលនៃការចំណាយទាបពីអ្នកប្រើប្រាស់ និងអាជីវកម្ម ការរំពឹងទុកនៃអតិផរណាកាន់តែខ្ពស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm