ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ សម្រុកចូលឃ្លាំងជំនួយហ្កាហ្សា ខណៈវិបត្តិអត់ឃ្លានកាន់តែជ្រៅ

2025/05/30 06:56:03 pm        195

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលស្រេកឃ្លានយ៉ាងអស់សង្ឃឹម បានសម្រុកចូលទៅក្នុងឃ្លាំងជំនួយរបស់អង្គការសហប្រជាជាតិ នៅភាគកណ្តាលតំបន់ហ្កាហ្សា កាលថ្ងៃពុធ (២៨ ឧសភា) សប្ដាហ៍នេះ ដោយកម្មវិធីស្បៀងអាហារពិភពលោក WFP បានរាយការណ៍ពីការស្លាប់ជាច្រើននៅក្នុងភាពចលាចលនេះ ខណៈវិបត្តិភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើង។

ស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សា ដែលទីបំផុតជំនួយបានចាប់ផ្តើមទៅដល់បន្ទាប់ពីការបិទផ្លូវរយៈពេលពីរខែ គឺធ្ងន់ធ្ងរខ្លាំង បន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញជាង ១៨ខែ។ ក្រុមអ្នកជំនាញសន្តិសុខស្បៀង ព្រមានថា ភាពអត់ឃ្លានដ៏អាក្រក់កំពុងកើតមានលើមនុស្សម្នាក់ក្នុងចំណោម ៥នាក់ នៅទីនោះ។

ខ្សែវីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីហ្វូងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ បានសម្រុកចូលទៅក្នុងឃ្លាំង WFP ក្នុងទីក្រុង Deir Al-Balah ហើយលួចយកស្បោងស្បៀងអាហារសង្គ្រោះបន្ទាន់ នៅពេលមានស្នូរកាំភ្លើងផ្ទុះឡើង។

ទោះបីជាអ៊ីស្រាអែល បានប្រកាសបន្ធូរបន្ថយការបិទផ្លូវរបស់ខ្លួនលើហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមានកម្រិតក៏ដោយ ក៏អ្នកស្រុកនៅតំបន់ភាគខាងជើង រួមទាំងទីក្រុងហ្កាហ្សា បានត្អូញត្អែរថា ពួកគេមិនទាន់បានទទួលជំនួយគ្រប់គ្រាន់ឡើយមកទល់ពេលនេះ។

អ្នកឃ្លាំមើលភាពអត់ឃ្លានសកល IPC បានព្រមានម្ដងហើយម្ដងទៀតថា ពលរដ្ឋហ្កាហ្សា កន្លះលាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរបំផុត ខណៈហានិភ័យដ៏អាក្រក់នៃគ្រោះទុរ្ភិក្សជាមួយនឹងកម្រិតខ្ពស់បំផុត អាចកើតឡើងនៅចុងខែកញ្ញា ខាងមុខនេះ បើសិនជំនួយនៅតែមិនគ្រប់គ្រាន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm