ឯកឧត្តមបណ្ឌិត ម៉ឹង មករា តំណាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីដាក់​បញ្ជូល​យុវជនថ្មី ២៨៥នាក់ គណបក្សប្រជាជន

2021/12/19 06:17:05 pm        840

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាតំណាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីដាក់បញ្ជូលយុវជនថ្មី និងប្រកាសទទួលស្គាល់រចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក និងឃុំ នៃស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុបចំនួន ២៨៥នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ។

ក្នុងអង្គពិធីនោះក៏មានការចូលរួមពី លោកស្រី សុភ័ក្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានយុវជនបក្សខេត្ត ក្រុមការងារបក្សខេត្តចំនួន ៦រូប ក្រុមការងារជនបង្គោល ចំនួន១១រូប អចិន្រ្តៃយ៍ស្រុកចំនួន ២១រូប ប្រធានបក្សឃុំចំនួន១០រូប ព្រមទាំងសមាជិកបក្សផ្សេងៗទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខពី​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារ​គ្រប់ថ្នាក់​ទាំងអស់ ​ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ដើម្បី​បម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ និង​មានប្រសិទ្ធភាព​ ព្រោះគណបក្សប្រជាជនកម្ពុជា​ ប្រសូត្រ​ឡើង​ពីប្រជាជន និង​ធ្វើ​ដើម្បី​ប្រជាជន។

ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌​មាន​ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូន​ប្រជា​ពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់​ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹកប្រលាយទឹក ស្រះទឹក ​ការដាំកូនឈើលម្អអមសងខាងផ្លូវ ​ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិសេសក្នុងវិបត្តិនៃជំងឺឆ្លង កូវីដ-១៩។

ជាមួយគ្នានោះដែរឯកឧត្ដមបណ្ឌិត ម៉ឹង មករា ក៏បាននាំមកជាមួយនូវអំណោយដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី រួមមាន៖ ថវិកាជូនប្រធានបក្សស្រុក ចំនួន ៥,០០០,០០០រៀល, ថវិកាជូនប្រធានយុវជនស្រុក ចំនួន ៥,០០០,០០០រៀល និងថវិកាជូនយុវជនចំនួន ១៨៥នាក់ ក្នុងមួយនាក់ៗទទួលបាន មួក អាវយឺត ក្រមា រួមជា​មួយ​ថវិការ ៥០,០០០រៀល៕


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        7
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm