ទីភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ បានស្លាប់នៅភាគខាងជើងនៃតំបន់កណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា នៃទីក្រុង Mokwa កាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) នៅពេលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង ហើយមនុស្សជាច្រើននាក់បានបាត់ខ្លួន។

មន្ត្រីគ្រប់គ្រងគ្រាអាសន្នបាននិយាយថា ទឹកជំនន់បន្ទាប់ពីព្យុះភ្លៀងកាលពីល្ងាចថ្ងៃពុធ បានហូរកាត់ ឬបង្កការជន់លិចផ្ទះសម្បែងយ៉ាងហោចណាស់ ៥០ខ្នង នៅក្នុងទីក្រុងនោះ ហើយមនុស្សលើសពី ១០នាក់នៅតែបាត់ខ្លួនបន្ថែមពីលើចំនួនអ្នកស្លាប់ដែលបានរាយការណ៍។

នីហ្សេរីយ៉ា ទទួលរងនូវគ្រោះទឹកជំនន់ជារៀងរាល់រដូវវស្សា ដែលដំណើរការរវាងខែឧសភា និងខែកញ្ញា។ ទឹកជំនន់ភាគច្រើនបណ្តាលមកពីការបង្ហូរទឹកមិនបានគ្រប់គ្រាន់ ការសាងសង់ផ្ទះនៅតាមផ្លូវទឹក និងការចោលសំរាមក្នុងលូ និងប្រឡាយទឹក។
ក្នុងឆ្នាំ២០២៤ មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់ និង ១,២លាននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួននៅក្នុងទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍៕
