ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចមួយដើម្បីបន្ថែមពេលការអនុញ្ញាតសម្រាប់រដ្ឋសមាជិកអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យនាវាដែលសង្ស័យថាមានការរំលោភលើការហាមឃាត់សព្វាវុធទៅប្រទេសលីប៊ី។

សេចក្តីសម្រេចលេខ២៧៨០ បន្ថែមពេល៦ខែការអនុញ្ញាតសម្រាប់រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ មានចំណាត់ការនៅទូទាំងប្រទេស ឬតាមរយៈអង្គការក្នុងតំបន់ ដើម្បីត្រួតពិនិត្យនាវានៅលើសមុទ្រខ្ពស់ដែលធ្វើដំណើរទៅនិងមកពីប្រទេសលីប៊ី ថាតើនាវានោះមានមូលដ្ឋានសមស្របដើម្បីជឿថា នាវាទាំងនោះកំពុងដឹកជញ្ជូនអាវុធ ឬសម្ភារៈដែលពាក់ព័ន្ធ ក្នុងការបំពានលើបម្រាមអាវុធដែលត្រូវបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខ ដែរឬយ៉ាងណា។

សេចក្តីសម្រេច ស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខ ក្នុងរយៈពេល៥ខែ នូវការអនុម័តសេចក្តីសម្រេចនេះលើការអនុវត្តរបស់ខ្លួន។ សេចក្តីសម្រេចលេខ ២៧៨០ ត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៣ សំឡេង។ ប្រទេសរុស្ស៊ី និងចិន អនុប្បវាទ។
ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្ម រួមទាំងបម្រាមអាវុធលើប្រទេសលីប៊ី ក្នុងឆ្នាំ២០១១ បន្ទាប់ពីភាពវឹកវរនយោបាយដែលនាំទៅដល់ការផ្តួលរំលំអតីតមេដឹកនាំ លោក Muammar Gaddafi ។ នៅខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាបានអនុម័តសេចក្តីសម្រេចលេខ២២៩២ ដើម្បីអនុញ្ញាតឱ្យមានការត្រួតពិនិត្យនាវា នៅលើសមុទ្រខ្ពស់ក្នុងការអនុវត្តបម្រាមអាវុធ។