របាយការណ៍៖ អង្គការណាតូ ស្នើឱ្យបង្កើនទាហានយ៉ាងច្រើនចំនួន ៥០% ដើម្បីទប់ទល់រុស្ស៊ី

2025/05/30 02:15:45 pm        197

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា អង្គការណាតូ គ្រោងនឹងបង្កើនគោលដៅរបស់ខ្លួនសម្រាប់ចំនួនកងទ័ព ដែលរដ្ឋជាសមាជិកនឹងត្រូវផ្តល់ឱ្យសម្រាប់សម្ព័ន្ធយោធានេះរហូតដល់ ៥០% នៅមុនការសម្រេចចិត្តដ៏លំបាកពីអ្វីដែលសមាជិកត្រូវធ្វើ ដើម្បីទប់ទល់ជម្លោះដែលអាចកើតមានជាមួយរុស្ស៊ី។

មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា គោលដៅបច្ចុប្បន្នរបស់សម្ព័ន្ធយោធាទាំង៣២ នេះគឺថាកងពលតូចប្រហែល ៨០អង្គភាពរបស់ខ្លួន នឹងត្រូវបង្កើនដល់ចន្លោះពី ១២០ ទៅ ១៣០អង្គភាព ពោលគឺអត្រាជិតទ្វេដង។ រ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពបីថា ប្លុកយោធានេះនឹងស្នើអាល្លឺម៉ង់ នៅសប្តាហ៍ក្រោយ ឱ្យរួមចំណែកកងពលតូចចំនួន៧ បន្ថែមទៀត - បរិមាណទាហានប្រហែល ៤០.០០០នាក់ - ដើម្បីពង្រឹងសមត្ថភាពការពាររួមរបស់សម្ព័ន្ធ។

ក្រុមមន្ត្រីអង្គការណាតូ បានប្រកាសអាសន្នកាន់តែខ្លាំងឡើងជុំវិញការគំរាមកំហែងដែលរុស្ស៊ីអាចនឹងបង្កឡើងចំពោះណាតូក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាននៅអ៊ុយក្រែន ដែលនឹងរំដោះទាហានរុស្ស៊ីរាប់សែននាក់ដែលជាប់គាំងនៅតាមជួរមុខ។

ការវាយតម្លៃមានភាពខុសប្លែកគ្នា ប៉ុន្តែការវិនិច្ឆ័យមួយពីចារកម្មសម្ងាត់ការពារជាតិរបស់ប្រទេសដាណឺម៉ាក កាលពីខែកុម្ភៈបាននិយាយថា ខ្លួនជឿថា រុស្ស៊ីនឹងអាចធ្វើសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអង្គការណាតូ ក្នុងពេលប្រាំឆ្នាំខាងមុខ ប្រសិនបើសហរដ្ឋអាមេរិក បដិសេធមិនចូលរួម។ អ្នកសង្កេតការណ៍ខ្លះទទូចថា ទីក្រុងមូស្គូ អាចត្រៀមបើកការវាយប្រហារមានកម្រិតទៅលើទឹកដីរបស់ណាតូ ក្នុងពេលត្រឹម ៦ខែ បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am