ប្រតិភូប្រទេសកាណាដា​ស្ងើចសរសើរក្រោយឃើញព្រលានយន្តហោះខ្នាតអន្តរជាតិដ៏ធំកម្រិត 4F របស់កម្ពុជា

2025/05/30 10:00:35 pm        221

កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ គណៈប្រតិភូមកពីសភាពាណិជ្ជកម្មកាណាដា អ្នក​វិនិយោគ និងអ្នកជំនាញចំនួនជាង ៣០រូប បាន​អញ្ជើញ​ទស្សនកិច្ច​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរ​ការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងនឹងសម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ខែតុលា ឆ្នាំ២០២៥ខាងមុខ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)​ នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារ​ព័ត៌មា​ន​ឱ្យដឹងថា ក្រោយពីបានពិនិត្យមើលស្ថានភាពព្រលានថ្មីនេះ គណៈប្រតិភូមានការភ្ញាក់ផ្អើល ដែល​មិននឹកស្មានថាប្រទេសកម្ពុជា អាចសាងសង់ព្រលានយន្តហោះក្នុងកម្រិតខ្នាត 4F ជា​ពិសេស​ក្នុង​គុណភាពយ៉ាងខ្ពស់ ដែលធ្វើឱ្យពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកឧកញ៉ា បាន​បន្តថា ទាក់ទិនគោលបំណងទស្សនកិច្ចរបស់ភ្ញៀវក្នុងពេលនេះ ពួកគាត់​នឹង​មក​ចូល​រួម​ក្នុង​ផ្នែក​ណា​នៅ​ក្នុងព្រលានយន្តហោះថ្មីនេះក្តី ឬក៏ក្រៅព្រលានក្តី ក្នុង​ការ​ស្វែង​រក​នូវ​ការ​វិនិយោគ​នៅ​ក្នុងកា​រ​ផ្តល់ជំនាញរបស់ពួកគាត់ណាមួយមកកាន់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ឱ្យដឹងទៀតថា ដោយឡែក នៅក្នុងវឌ្ឍន​ភាព​របស់​ព្រលាន​អន្តរជាតិ​តេជោ គិតរហូតមកដល់បច្ចុប្បន្ននេះ បានបញ្ចប់ការសាងសង់ប្រមាណជាង ៩៦% ហើយ​រាជរដ្ឋាភិបាលក៏បានកំណត់ជ្រើសរើសថ្ងៃដែលបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយ​ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ​ហើយ​ផែន​ការបានរៀបចំរួចរាល់អស់ហើយ ហើយក្រុមការងារដែលគ្រប់គ្រងក្នុងការបម្រើសេវា គឺ​បាន​ប្រជុំ​ប្រចាំសប្តាហ៍ ដើម្បីត្រៀមផ្ទេរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិតេជោ ក្រុងតាខ្មៅ។

ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្ត​ហោះ​លំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង​ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុ​ង​ដំណាក់​កាលទី១។ សូមបញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់មក​ពី​បណ្តា​ទូត​ប្រចាំ​ប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំង​ក្រុម​អ្នក​សារ​ព័ត៌មានជាតិនិងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែង​យល់​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មាន​ជា​ច្រើន​នាក់​បាន​វាយ​តម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបាន​បង្ហាញ​មិន​នឹក​ស្មាន​ថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ៕​ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm