ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ «វឌ្ឍនភាពសុខាភិបាលកម្ពុជា ទទួលការកោតសរសើរ​នៅអង្គការ​សុខភាពពិភពលោក»

2025/05/30 10:12:18 pm        162

នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និង​លើកទិសដៅបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេ​ខា​ធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ។

 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចូលរួមបំពេញការងារប្រចាំការ និងឆ្លើយតបក្នុងការពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកអំពីភាពជោគជ័យក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសក្នុងការចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ក្រោមប្រធានបទ “ពិភពលោកមួយ ដើម្បីសុខភាព One World for Health” ។ នេះជាលទ្ធផលបានពីការខិតខំរបស់បងប្អូនសុខាភិបាលគ្រប់កម្រិតទូទាំងប្រទេស។

 ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានជម្រាបជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ នៅតាមអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមយកចិត្តទុកដាក់បន្ថែម និងកាន់តែមានភាពវាងវៃ សម្របសម្រួលឱ្យបានរលូនទៅដល់ការព្យាបាល ថែទាំ ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ ទាំងឯកជន។

ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋាននីមួយៗ មានមតិរាយការណ៍អំពីវឌ្ឍនភាព និងកិច្ចការអនុវត្តបន្ត តាមរយៈរបាយការណ៍សកម្មភាពការងារដែលបានធ្វើកន្លងមក។

មុនបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១) សូមពិនិត្យមើលជាក់ស្តែង តម្រូវការចំបាច់នូវសម្ភារៈឧបករណ៍ក្នុងការបំពាក់ទីតាំងចត្តាឡីស័កនៅព្រលានយន្តហោះថ្មី ដើម្បីការពារ និងទប់ស្កាត់ជំងឺឆ្លង ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនូវជំងឺមិនឆ្លង (ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម) រួមទាំងការអប់រំសុខភាពបង្ការជំងឺមហារីក ៣) ការបង្ការ និងការពារជំងឺកូវីដ-១៩ ដោយត្រូវរំលឹកការចូលរួមក្នុងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ពិសេសជនងាយរងហានិភ័យ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm