អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺមហារីកប្រហែល ១១.000នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ខ្វះការព្យាបាលគ្រប់គ្រាន់ និងការថែទាំសុខភាពត្រឹមត្រូវ ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត។

អាជ្ញាធរសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺប្រហែល ៥.000នាក់ មានការបញ្ជូនបន្ទាន់ ទៅព្យាបាលនៅក្រៅប្រទេស ដើម្បីធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយវិទ្យុសកម្ម ដោយបានបញ្ជាក់ថា អវត្តមាននៃការធ្វើរោគវិនិច្ឆ័យដំបូង និងឧបករណ៍តាមដាន នៅតំបន់ហ្កាហ្សា បានធ្វើឲ្យស្ថានភាពអ្នកជំងឺ កាន់តែអាក្រក់ឡើងៗ។
សេចក្តីថ្លែងការណ៍ បានចង្អុលបង្ហាញថា៖«៦៤% នៃឱសថមហារីកមានតុល្យភាពសូន្យ» ដោយសង្កត់ធ្ងន់ថា អ្នកជំងឺមហារីក ត្រូវបាន «ជាប់គាំងដោយមហន្តរាយសុខភាព លក្ខខណ្ឌសង្គម ចិត្តសាស្ត្រ និងសេដ្ឋកិច្ច»។
ការព្យាបាលអ្នកជំងឺមហារីកមិនបានគ្រប់គ្រាន់នេះ បានកើតឡើង នៅពេលដែលអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈពេលដែលដែនដីឆ្នេរសមុទ្រនេះ កំពុងជួបវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
